ធូរ៉េនវៀតណាមនាំចេញទៅចិន កើនឡើង
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានចេញផ្សាយថា ការនាំចេញធូរ៉េនវៀតណាម ទៅកាន់ប្រទេសចិន ក្នុងត្រីមាសទី១ ឬ បីខែដំបូង នៃឆ្នាំ២០២៤ មានកំណើន គួរឲ្យកត់សម្គាល់។
VN express បានចេញផ្សាយបែបនេះ កាលពីថ្ងៃសៅរ៍ ដោយបានដកស្រង់ស្ថិតិពាណិជ្ជកម្ម តាមច្រកព្រំដែនរបស់ចិន យូអ៊ី គ័ន (Youyi Guan) ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ។
បើតាម VN express បានបញ្ជាក់ថា វៀតណាមបាននាំចេញទុរ៉េនចំនួន ៣ម៉ឺន៥ពាន់តោន ទៅកាន់ប្រទេសចិន ក្នុងអំឡុងពេល បីខែដំបូង ដែលមានតម្លៃ ជិត ១លាន ៧៧ម៉ឺនដុល្លារអាមេរិក។
VN express ធ្លាប់បានចេញផ្សាយថា វៀតណាមបានវ៉ាដាច់ថៃ ក្លាយជាប្រទេសនាំចេញទុរ៉េនច្រើនជាងគេ ទៅកាន់ប្រទេសចិន ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២៤។ ប្រទេសថៃ ថ្មីៗនេះ បានរាយការណ៍ថា
រលកកំដៅដ៏ក្តៅ បានប៉ះពាល់ដល់ទិន្នផលទុរ៉េន របស់ខ្លួន នេះបើតាម AFP៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ