ការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ផ្តល់ប្រយោជន៍ដល់ស្ត្រី បានទទួលពានរង្វាន់សកល (Video Inside)

ការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ដែលបានផ្តល់ផលប្រយោជន៍ដល់ស្ត្រីកម្ពុជា បានទទួលពានរង្វាន់សកល នៅក្នុងកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤។

ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ក្នុងសេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា ស្ថាប័នជាតិទាំង២ របស់កម្ពុជានេះ បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ពីកិច្ចប្រជុំកំពូលស្ត្រីពិភពលោកឆ្នាំ២០២៤ រៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី បាននាំយលគម្រោងបង្កើនភាពភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» អភិវឌ្ឍដោយធនាគារជាតិ នៃកម្ពុជានេះ បង្ហាញជូនដល់អង្គប្រជុំនៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤»។

ads banner