Apple ចាប់ដៃ OpenAI ដាក់ ChatGPT នៅលើទូរស័ព្ទ iPhone

សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple Inc បានខិតកាន់តែជិតកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន OpenAI ដើម្បីប្រើប្រាស់បច្ចេកវិទ្យា ChatGPT នៅលើទូរស័ព្ទ iPhone។ ដែលនេះជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយ ក្នុងការនាំយកមុខងារបញ្ញាសិប្បនិម្មិត AI ទៅកាន់ឧបករណ៍របស់Apple។

ភាគីទាំងពីរ ក្រុមហ៊ុន Apple និងក្រុមហ៊ុន OpenAI របស់ Microsoft បានបញ្ចប់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីដាក់ឱ្យប្រើប្រាស់មុខងារ ChatGPT នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 18 របស់ Apple ដែលជាប្រព័ន្ធប្រតិបត្តិការបំពាក់នៅលើទូរស័ព្ទ iPhone ជំនាន់ក្រោយ។

ទន្ទឹមគ្នា ក្រុមហ៊ុន Apple ក៏បាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុន Alphabet Inc របស់ Google អំពីការផ្ដល់អាជ្ញាប័ណ្ណសម្រាប់កម្មវិធី Gemini chatbot ផងដែរ។ ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា ការពិភាក្សាទាំងនេះ នៅពុំទាន់ឈានដល់កិច្ចព្រមព្រៀងទេ ប៉ុន្តែកំពុងបន្តដំណើរការ។

ក្រុមហ៊ុន Apple គ្រោងនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពបញ្ញាសិប្បនិម្មិត AI នៅក្នុងខែមិថុនាខាងមុខ នៅពេលដែលខ្លួនរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកប្រចាំឆ្នាំ។

តួយ៉ាង កាលពីឆ្នាំមុន នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏បានបង្ហើបឱ្យដឹងដែរថា គាត់ផ្ទាល់បានប្រើប្រាស់ ChatGPT របស់ OpenAI ប៉ុន្តែលោកថា មានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។ លោក Cook បានសន្យាថា មុខងារ AI ថ្មីនឹងលេចចេញជារូបរាងនៅលើផលិតផលរបស់ Apple ដោយផ្អែកលើការគិតគូរយ៉ាងម៉ត់ចត់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner