ស្ពានផ្លូវដែកថ្មីភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី ធ្វើដំណើរត្រឹម ៦នាទី

ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានប្រកាសពីគម្រោងសាងសង់ស្ពានផ្លូវដែកល្បឿនលឿនថ្មី ប្រវែង៤គីឡូម៉ែត្រ តម្លៃជិត៣ពាន់លានដុល្លារអាមេរិក ដែលនឹងកាត់បន្ថយការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរមកត្រឹមតែរយៈពេល ៦នាទី ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The News នាពេលថ្មីៗនេះ។ បច្ចុប្បន្ន ការធ្វើដំណើរពីសិង្ហបុរី ទៅព្រំប្រទល់ ចូហូ របស់ប្រទេសម៉ាឡេស៊ី ត្រូវចំណាយពេលជាងកន្លះម៉ោង។

ពេលសាងសង់រួចរាល់ ផ្លូវដែកនេះអាចឲ្យរថភ្លើងរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រឹមរយៈពេលមួយម៉ោង រថភ្លើងអាចដឹកជញ្ជូនអ្នកដំណើររហុដល់១ម៉ឺននាក់។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ផ្លូវដែក។

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានឲ្យដឹងថា ការសាងសង់ស្ពានផ្លូវដែកនេះនឹងត្រូវបញ្ចប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។

រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី លោក Chee Hong Tat បាននិយាយថា ផ្លូវដែកល្បឿនលឿនថ្មីនេះ គឺជាប្រព័ន្ធដឹកជញ្ជូនលឿនឆ្លងដែនអន្តរជាតិ ហៅកាត់ RTS Link ទីបី ហើយវានឹងធ្វើឱ្យការធ្វើដំណើររវាងប្រទេសទាំងពីរ កាន់តែងាយស្រួល និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner