ប្រមុខការទូតកម្ពុជា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា

ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយកម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា”។

ខណៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជន ហើយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សប្រជាជនកម្ពុជា។

#ams1minute

ads banner