លោក ស៊ី ជីនពីង ហៅមរណភាពលោក រ៉ៃស៊ី ថា ជា “ការបាត់បង់ដ៏ធំធេងបំផុត” សម្រាប់អ៊ីរ៉ង់

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ
បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលបានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា នៅខេត្ត East Azerbaijan។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយតាងនាមមេដឹកនាំចិនថា លោក ស៊ី បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់។ លោក រ៉ៃស៊ី បានរួមចំណែកដ៏សំខាន់ ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពរបស់អ៊ីរ៉ង់ លើកកម្ពស់ការអភិវឌ្ឍជាតិ និងវិបុលភាព និងការខិតខំប្រឹងប្រែងជាវិជ្ជមានក្នុងការបង្រួបបង្រួម និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងចិន និងអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសចិនបន្ថែមថា មរណភាពរបស់លោក រ៉ៃស៊ី គឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ ហើយប្រជាជនចិនក៏បានបាត់បង់មិត្តដ៏ល្អម្នាក់ផងដែរ។ ទោះបីជាយ៉ាងណា ចិននឹងរក្សាទំនាក់ទំនងនយោបាយល្អជាមួយអ៊ីរ៉ង់ ហើយប្រទេសទាំងពីរក៏នឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យឈានឡើងជាលំដាប់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner