ឯកឧត្តម ប៉ែន បូណា៖ ផ្សព្វផ្សាយគ្មានព័ត៌មានគ្មានប្រភពច្បាស់លាស់មិនមែន ជាសារព័ត៌មានទេ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យ រាជរដ្ឋាភិបាលបាន បានចាត់ទុកសារព័ត៌មានដែលផ្សព្វផ្សាយគ្មានប្រភពច្បាស់ លាស់មិន មែនជាសារព័ត៌មានទេ ដែលសារព័ត៌មាននោះមានចេតនាចោទទៅរាជរដ្ឋាភិបាល បែប ញុះ ញង់ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តម បន្តថា តួនាទីអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺប្រកា ន់ខ្ជាប់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតយោងលើប្រភពច្បាស់លាស់ មានភស្តុតាង ឯកសារ និងការផ្ទៀងផ្ទាត់ច្បាស់លាស់ មិនមែនគ្រាន់តែឮគេថាតែមួយជ្រុងឡើយ ហើយអ្នក សារព័ត៌មាន ដែលមានក្រមសីលធម៌វិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន ទូទៅ ឱ្យបានដឹងគ្រប់ទម្រ់ង ព្រមទាំងទប់ស្កាត់និងឆ្លើយតបទៅនឹងព័ត៌មានមិនពិតដែលជន មួយក្តាប់តូចតែងតែប្រឌិតឡើងដើម្បីឱ្យមហាជនមានការយល់ច្រឡំ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផលការងារ សំខាន់ៗ ក្នុងត្រីមាសទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះអ្នកសារព័តមានមួយចំនួនតូចដែល តែង តែផ្សព្វផ្សាយព័ត៌មានដែលប៉ះពាល់ទៅដល់បុគ្គលឯកជនភាព ដោយគ្រាន់តែឮអ្នកណា ម្នាក់មកខ្សឹប ឬក៏ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមិនបញ្ចេញឈ្មោះ យកមក ផ្សាយដោយគ្មានបង្ហាញភស្តុតាងនិងឯកសារច្បាស់លាស់ផងនោះ ឯកឧត្តមចាត់ទុកថា មិនមែនជាអ្នកសារព័ត៌មានទេ។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមទៀតថា ស្របពេលដែលសេរីភាពនៃការផលិតមាតិកា ព័ត៌មាន ផ្សព្វផ្សាយមាន ភាពសំបូរបែប និងការទទួលបាននូវមាតិកាទាំងនោះដោយមិន មានរបាំង ការកេងប្រវ័ញ្ចក៏បានកើតមាន ក្នុងទម្រង់ផ្សេងៗគ្នា ជាពិសេសព័ត៌មានមិនពិត ជាដើម វាបានផ្តល់ផលវិបាក នៃព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំង មកលើ សង្គមជាតិ និងប្រទេសជាតិយើងទាំងមូល៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner