កម្ពុជាបញ្ជាក់គោលនយោបាយចិនតែមួយសាជាថ្មី ក្នុងពេលកោះតៃវ៉ាន់មានមេដឹកនាំថ្មី (Video Inside)

កម្ពុជាបានបញ្ជាក់គោលនយោបាយការបរទេសរបស់ខ្លួនគាំទ្រនយោបាយចិនតែមួយ ដែលការប្រកាសនេះ បានទន្ទឹមនឹងកោះតៃវ៉ាន់ ដែលប្រកាសមេដឹកនាំថ្មីរបស់ខ្លួន ឡើងកាន់អំណាច។

កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិន ប៉ុន្តែមេដឹកនាំកោះតៃវ៉ាន់ថ្មី លោក ឡាយ ឈីងតឺ បានបង្ហាញថា ជាកោះឯករាជ្យ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដីគោកឡើយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី២១ឧសភា បានបញ្ជាក់ថា «កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិនបានឡើយ»។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា «កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ប្រឆាំងគ្រប់ទំរង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ»។

ads banner