ឧបនាយករដ្ឋមន្ត្រី ស សុខា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោត លើ ការ អនុវត្តគណនេយ្យភាពសង្គមនៅមូលដ្ឋាន
កំពត៖ការងារគណនេយ្យភាពសង្គម គឺជាផ្នែកដ៏សំខាន់ មួយ នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ ការប្រាស្រ័យទាក់ទងគ្នារវាង អាជ្ញាធរមូលដ្ឋាន និងក្រុម ប្រជាពលរដ្ឋនៅក្នុងកិច្ច ដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍ មូលដ្ឋាន។ នេះជាការបញ្ជាក់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
នៅខេត្តកំពត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមអភិសន្តិ ស សុខា បន្តថា រាជរដ្ឋាភិបាលកំពុងផ្តោត លើ ការអនុវត្តគណនេយ្យភាពសង្គម តាមបែប ប្រជាធិបតេយ្យ ថ្នាក់ក្រោម ជាតិឱ្យមានប្រសិទ្ធិខ្ពស់។ ការអនុវត្តការងារគណ នេយ្យភាពសង្គមបានចាប់ផ្តើមឡើងផ្អែកលើផែនការយុទ្ធសាស្ត្រ ស្តីពីការងារ គណនេយ្យភាពសង្គម សម្រាប់ ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និង អនុម័ត ដោយ គ.ជ.អ.ប. នៅក្នុងខែ កក្កដា ឆ្នាំ២០១៣។
គ.ជ.អ.ប. បានដាក់ចេញនូវផែនការ អនុវត្តគណនេយ្យភាព សង្គមដំណាក់កាលទី១ រយៈពេល៣ឆ្នាំ (២០១៦-២០១៨) ដែលផ្តោត លើសេវានៅមូលដ្ឋានចំនួនបីគឺ ការបំពេញការងារ របស់ក្រុមប្រឹក្សាឃុំ, ការផ្តល់សេវានៅសាលាបឋមសិក្សា និង ការផ្តល់សេវានៅ មណ្ឌលសុខភាព។ បន្ទាប់មកផែនការអនុវត្ត គណនេយ្យភាពសង្គមដំណាក់កាលទី២ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ។ក្នុង នោះផែនការអនុវត្តគណនេយ្យ ភាពសង្គម ដំណាក់កាលទី២ ត្រូវបានឯកភាពដោយ សម្តេច ក្រឡាហោម ស ខេង ក្នុងការពន្យា ពេលអនុវត្តរហូតដល់ឆ្នាំ ២០២៥ ដើម្បីសម្រេចឱ្យបានគោលបំណង និងគោលដៅ របស់ខ្លួន និងឱ្យស្របទៅតាម ក្របខ័ណ្ឌ ពេលវេលា នៃ ផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាម បែប ប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន ស្នើឲ្យ មាន ការយកចិត្តទុកដាក់ និងត្រួតពិនិត្យចំណុចមួយចំនួន លើការអនុវត្តគណនេយ្យភាពសង្គម ដើម្បីសម្រេចបាន តាម គោលដៅនិងគោលបំណងដែលបានគ្រោងទុកគឺ ការពង្រឹង និង ពង្រីកឧបករណ៍ និងប្រព័ន្ធឌីជីថល ក្នុងដំណើរការអនុវត្ត គណនេយ្យភាពសង្គម ,បន្តការលើកកម្ពស់ការផ្សព្វ ផ្សាយ ព័ត៌មាន , ការ ពង្រឹងការអនុវត្តផែនការសកម្មភាព រួមគ្នាស្តី អំពីគណនេយ្យភាពសង្គម និងការពង្រឹងសមត្ថភាព មន្ត្រី បុគ្គលិក ក្រសួងស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ៕
អត្ថបទនិងរូបភាព៖ សិលាសារិន