មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទសំណូមពរឱ្យចូលរួមថែទាំផ្លូវដែលធ្វើរួចហើយ
កំពង់ស្ពឺ៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បាន ដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុម ការងារ បច្ចេក ទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និង វាយតម្លៃបញ្ចប់សុពល ភាព លើ ការងារថែទាំខួបផ្លូវក្រាល ក្រួសក្រហមចំនួនពីរ ខ្សែស្ថិតក្នុងឃុំដំបូករូង និងឃុំជាំសង្កែ ស្រុកភ្នំស្រួច ។
លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺបាន ឱ្យដឹងថា ផ្លូវក្រួសក្រហម ទាំងពីរខ្សែនេះមាន ប្រវែងជាង ១៨គីឡូ ម៉ែត្រ ,ទទឹង៤ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ។ផ្លូវនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។
ផ្លូវទាំងពីរខ្សែខាងលើ ដើមឡើយវាគ្រាន់តែជាផ្លូវបររទេះគោ ឬម៉ូតូប៉ុណ្ណោះ ហើយការធ្វើដំណើរដោយលំបាកទៀតផង ។ តែ ក្រោម ការគិតគូរ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ ផ្លូ វនេះត្រូវបានកែលម្អទៅជាផ្លូវក្រាល ក្រួស ក្រហមធំ ទូលាយ ល្មម ដែលអាច ចរាចរណ៍ បាន គ្រប់មធ្យោបាយ។ក្រោយ ស្ថាបនារួចសរសៃឈាមជនបទមួយនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋ និងសម្រួលដល់ ការធ្វើ ដំណើរ ការដឹកជញ្ជូនកសិផល ទំនិញផ្សេងៗ។
ក្នុងឱកាសនេះឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអម សងខាងផ្លូវ ទាំងពីរ ខ្សែសូមចូលរួមសហការជាមួយមន្ត្រីជំនាញ បច្ចេកទេស នៃមន្ទីរដើម្បីថែទាំផ្លូវ។កុំដឹកលើសទម្ងន់ដែល នាំឱ្យផ្លូវស្រុត ឬខូច ។កុំចាក់ដីភូមិ ឱ្យខ្ពស់ជាងផ្លូវដែលនាំឱ្យទឹកដក់ ឬហូរ កាត់ផ្លូវបណ្តាលឱ្យផ្លូវច្រោះប្រើប្រាស់មិនបានយូរ។ឯកឧត្តម ក៏ បានណែនាំបន្ថែមដល់ មន្ទីរ អភិវឌ្ឍន៍ជនបទខេត្តបន្តតាមដាន និង ថែទាំផ្លូវក្រួសក្រហមនិងផ្លូវក្រាលកៅស៊ូទាំងអស់ ដែលស្ថិត ក្នុងគម្រោងនៅបណ្តាក្រុង-ស្រុកទាំងប្រាំបួនឱ្យបានល្អ។
បន្ទាប់ពីត្រួតពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និង គុណភាពផ្លូវទាំងពីរខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេច ឯកភាព ទទួលយកមួយរយភាគរយសម្រាប់ ការ អនុវត្តការងារថែទាំប្រចាំផ្លូវទាំងពីរខ្សែនេះ៕
ដោយ៖ម៉ុន សំអាត