ទន្លេមេគង្គជាប់ចំណាត់ថ្នាក់ជាទន្លេដែលមានជីវៈចម្រុះច្រើនបំផុត និង ជាជម្រកសត្វជាង ១ពាន់ប្រភេទ

(ភ្នំពេញ)៖តំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គកម្ពុជាសំបូរទៅដោយជីវៈចម្រុះទឹកសាប ច្រើន ប្រភេទ។ ទន្លេមួយនេះសម្បូរទៅដោយ សត្វជាង ១.១៤៨ ប្រភេទ ។ទន្លេមេគង្គ ជាប់ ចំណាត់ថ្នាក់ជាទន្លេដែលមានជីវៈចម្រុះច្រើនបំផុតទីបីនៅទូទាំងពិភពលោក ដែលបាន គាំទ្រ ដល់ការបំលាស់ទីទៅមកប្រចាំឆ្នាំរបស់ត្រីប្រមាណ៥ពាន់លានត្រី។

អង្គការ WWF បានឱ្យដឹងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤បានបង្ហាញពីសារៈសំខាន់ និងគុណតម្លៃដែលមិនអាចកាត់ថ្លៃនៃតំបន់នេះដែលបង្ហាញឱ្យឃើញពីភាពសម្បូរបែបទីជម្រកធម្មជាតិដូចជា ផ្លូវទឹក អន្លង់ទឹកជ្រៅ ជួរទឹកហូរ កោះខ្សាច់តូច ធំ ផ្ទាំងថ្ម និងជួរភ្នំខ្សាច់ និងឆ្នេរដែលមានប្រវែងរាប់រយម៉ែត្រ។

សម្រាប់លក្ខណៈពិសេសវិញឃើញថា នៅរដូវប្រាំង តំបន់នេះជាទីកន្លែងដែលផ្តល់ជា ប្រភព ចំណី អាហារដល់សត្វព្រៃដើម្បីស្វែងរកចំណី ឬសត្វស្លាបធ្វើសំបុកពងកូន ចំណែក ឯសត្វត្រីវិញចិញ្ចឹមជីវិតតាមរយៈការស៊ីផ្លែឈើ ឬផ្កាដែលជ្រុះ។ នៅរដូវវស្សា ដើមឈើ និងគុម្ពឈើដែលលិចទឹក ត្រូវបានត្រីប្រើប្រាស់សម្រាប់ធ្វើជាចំណីអាហារ ទីកន្លែងបង្កាត់ពូជ និងជ្រកកោន ឬគេចពីការប្រមាញ់របស់ពពួកសត្វស៊ីសាច់ជាអាហារ។

គួរបញ្ជាក់ថា៖ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបតំបន់ទីបេប្រទេសចិន ដែលមានប្រវែង ប្រហែល ៤២០០គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។គេចាត់ទុក មេគង្គជាទន្លេវែងទី១០ នៅក្នុង ពិភពលោក។ ដែលទន្លេនេះ ធំបំផុត និងសំខាន់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។

ដោយឡែក នៅកម្ពុជាទន្លេនេះហូរពីជើងទៅត្បូងក្នុងចម្ងាយ ៥រយគីឡូម៉ែត្រ។ នៅត្រង់ភ្នំពេញ ទន្លេមេគង្គ បែកចេញជាបួន ដែលគេហៅថា «ទន្លេចតុមុខ» ឬ«ទន្លេមុខបួន»។ ទន្លេនេះមានដៃច្រើន ជាពិសេសនៅត្រើយខាងកើត។

ក្នុងថ្ងៃនៃទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះឆ្នាំ ២០២៤ នេះដែរអង្គការ WWF អំពាវនាវឱ្យ គ្រប់គ្នា ចូលរួមការពារធនធានជីវៈចម្រុះ និងការពារទន្លេមេគង្គ ដើម្បីធានាបាននូវការរស់រាន មានជីវិត និងវិបុលភាពនៃធនធានទឹកសាបដ៏អស្ចារ្យរបស់វាសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner