រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ផ្តោតលើ សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមប្រជុំពិភាក្សាគម្រោង ស្តីពី ការអនុវត្តគម្រោងក្របខណ្ឌតំបន់អាស៊ាន កសិ-ពាណិជ្ជកម្ម ដំណាក់កាលទី២ នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់តំណាងអង្គការ GIZ អំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលផ្តោតលើសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រ និងផែនការសកម្មភាព គឺមានសារសំខាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាពសេដ្ឋកិច្ចរបស់កសិករ ធ្វើយ៉ាងណាឱ្យ ប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រងសហគមន៍កសិកម្មទំនើប។

សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់ក្រសួង ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងការធានារ៉ាប់រងផលិតកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះការងារបច្ចេកទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីផ្សព្វផ្សាយកសិកម្មនៅតាមមូលដ្ឋាន ដើម្បីជួយគាំទ្រដល់កសិករ បើទោះបីជាពួកគាត់មិនមែនជាសមាជិកនៃសហគមន៍កសិកម្មទំនើបក៏ដោយ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner