បណ្ដុះបណ្ដាលជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈ ដល់យុវជន កម្មករ បុគ្គលិកដោយមិនយកប្រាក់
បន្ទាយមានជ័យ៖អាចនិយាយបានថា ជាការរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចសង្គមសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញធ្វើម្ហូប អាហារនិង ភេសជ្ជៈ ដល់យុវជន កម្មករ បុគ្គលិកដោយ មិន គិតប្រាក់បានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា នៅសាលប្រជុំ ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យក្រោមការរៀបចំឡើង ដោយ មន្ទីរ ទេសចរណ៍ខេត្ត និងដៃគូអភិវឌ្ឍជំនាញសេវាកម្ម បដិ សណ្ឋារ កិច្ចកម្ពុជា ។
សិក្ខាសាលានេះក្នុងបំណងផ្តល់នូវចំណេះដឹងជំនាញម្ហូបអាហារ និងភេសជ្ជៈ ខណៈជំនាញទាំងនេះពួកគេនៅមានកម្រិត នៅ ឡើយ។ បើទោះបីជារយៈពេលខ្លី តែអ្នកបម្រើការងារក្នុង អាជីវកម្ម សេវាកម្មទេសចរណ៍ អាចនឹងទទួលបាននូវ ចំណេះ ដឹងជាមូលដ្ឋានពីព្រឹត្តិការណ៍នេះ។សិក្ខាកាម ចូល រួម ជាយុវជន បុគ្គលិក កម្មករ ធ្វើការងារ សេវាកម្មទេសចរណ៍វប្បធម៌ មក ពីខេត្ត គោលដៅ ដូចជា ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយ មានជ័យ សរុប៩៣នាក់ ។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យបាន កោត សរសើរចំពោះការរៀបចំចែករំលែកចំណេះដឹងសម្រាប់ប្រកបរបរចិញ្ចឹមជីវិតមួយនេះ។លោកថា នេះជាការផ្ដល់ ជំនាញជួរមុខ ក្នុងវិស័យទេសចរណ៍៕
ដោយ៖ គៀន ច័ន្ទហ៊ីន