រដ្ឋបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារអភិរក្សធនធានធម្មជាតិ
កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការ គ្រប់គ្រងធនធានធម្មជាតិនៅក្នុងបរិវេណសាលា ស្រុក កំពង់លែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ពិធីនេះ មានការចូល រួមពីរអាជ្ញាធរស្រុកនិងកងកម្លាំង ប្រដាប់ អាវុធទាំង បីប្រភេទ មន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំទាំងប្រាំបួន ប្រជាពលរដ្ឋ ម្ចាស់ ត្រាក់ទ័រ និងអ្នកប្រកបមុខរបរនេសាទ ចំនួន ២២៣នាក់ ។
នៅក្នុងឱកាសនេះ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង លើកឡើងថា ប្រជាពលរដ្ឋមានតួនាទីយ៉ាងសំខាន់ សហការ ជាមួយ អាជ្ញាធរចូលរួមការពារអភិរក្ស ធនធានធម្មជាតិចម្រុះ ជុំវិញបឹងទន្លេសាប និងជៀសវាងឲ្យបានក្នុងការប្រព្រឹត្ត បទល្មើស ផ្សេងៗ នាំឱ្យ ប្រឈមមុខនឹងផ្លូវច្បាប់។ លោកបញ្ជាក់ថា ជនណាប្រព្រឹត្តបទល្មើស គឺច្បាប់មិនលើក លែងជាដាច់ខាត មិនថាប្រជាពលរដ្ឋ ឬអាជ្ញាធរមានសមត្ថកិច្ច នោះឡើយ៕
ដោយ៖សុខ គឹមសៀន