ជំនាញបរិក្ខាម៉ាស៊ីនត្រជាក់កំពុងមានតំរូវការទីផ្សារការងារខណៈសំណង់អគារកាន់តែច្រើនឡើង

(ភ្នំពេញ)៖ ដោយមើលឃើញពីតំរូវការទីផ្សារការងារកាន់តែច្រើនពិសេសជំនាញបិក្ខាម៉ាស៊ីនត្រជាក់មានតម្រូវការទីផ្សារការងារខ្ពស់ នៅក្នុងយុគ្គសម័យបច្បន្ន ជាមួយនិងការរីកចម្រើន នៃសំណង់ អាគារ មិនថាតែនៅរាជធានីភ្នំពេញ ឬនៅតាមបណ្តារាជធានីខេត្ត យុវជន និងសិស្សដែលមិនទាន់មានការងារធ្វើ បានងាកមកជ្រើសរើសការសិក្សាជំនាញនេះកាន់តែច្រើន ជាមួយនិងឱកាសនៃការសិក្សាមិនបង់ថ្លៃ ជាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។ ជាក់ស្តែងអតីតពលពលករបញ្ចប់អាណត្តិការងាររបស់ខ្លួន នៅ ប្រទេសកូរ៉េ លោក ផែន ណារ៉ា ជាអ្នកស្រុកកំណើតនៅខេត្តបាតដំបង បានសង្វាតងាកខ្លួនមកទទួលការបណ្តុះបណ្តាលជំនាញជួសជុលបរិក្ខាម៉ាស៊ីនត្រជាក់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីបន្តអាជីពការងាររបស់ខ្លួនតទៅមុខទៀត។

លោកបន្តថា ពីមុនមកលោកជាអតីតពលកររបស់ប្រទេសកូរ៉េបញ្ចប់ បន្ទាប់ពីឃើញការផ្សព្វផ្សាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដាក់ពាក្យចូលរៀន ដោយសារតែមើលឃើញពីឱកាសនៃការសិក្សាមិនបង់ប្រាក់ ហើយពេលវេលាខ្លីដែលអាចមានឱកាសអាចរកការងារធ្វើបាន។

យុវជន ជីន សុខបាន ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្ខាទុតិយភូមិ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត លោក បានបន្តមករៀនជំនាញបរិក្ខាម៉ាស៊ីនត្រជាក់នៅទីនេះដែរ ជាទុនសំរាប់ស្វែងរកការងារធ្វើ យកថវិកាទៅសិក្សាថ្នាក់មហាវិទ្យាល័យបន្តទៀត។

ជំនាញបរិក្ខាត្រជាក់ពិតណាស់ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានតំរូវការទីផ្សារការងារខ្ពស់ ធ្វើឱ្យអ្នកមានជំនាញមួយនេះកំពុងទទួលបានការងារគ្រប់ៗគ្នា ខណៈបច្ចុប្បន្នយុវជនទាំងពីរនេះក៏បានទទួលឱកាសសិក្ខា និងបន្តចុះកម្មសិក្សានៅតាមបណ្តារោងចក្រសហគ្រាស ក្រុមហ៊ុនឯកជន និងបានទទួលយកធ្វើជាបុគ្គលិកពេញសិទ្ធតែម្តង។

លោក ស្រី ភារុន ប្រធានដេប៉ាតឺម៉ង បរិក្ខាត្រជាក់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកឡើងថា លោកអរគុណដល់រាជរដ្ឋាភិបាលដែលមានកញ្ចប់ថវិកា សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រោះថា វាមានលក្ខណៈល្អសំរាប់យុវជន ទី១តម្រង់ទឹសដល់ពួកគាត់ដែលមកពីគ្រួសារក្រីក្រមិនមានជំនាញ និងការងារធ្វើ ដើរលេងគ្មានគោលដៅច្បាស់លាស់ អាចមកទទួលការបណ្តុះបណ្តាលធ្វើឱ្យមានជំនាញមួយនៅក្នុងខ្លួនរបស់គាត់អាចស្វែងរកការងារធ្វើបាន។

លោកបន្តថា វគ្គទី១នេះគឺសិក្សាពីថ្ងៃចន្ទ័ដល់ថ្ងៃសុក្រពេញម៉ោង ហើយសិស្សដែលបានបញ្ចប់ការសិក្សានិងបន្តទៅចុះកម្មសិក្សានៅតាមក្រុមហ៊ុន ដែលក្រុមហ៊ុនមួឲឲយចំនួនបានទទួលធ្វើជាបុគ្គលិកពេញសិទ្ធតែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ បានចាប់ផ្តើមបើកបវេសនកាលជាផ្លូវការសម្រាប់ជំហានទី១ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយធ្វើការបណ្តុះបណ្តាលដល់យុវជនលើជំនាញចំនួន៣៨ ក្នុងវិស័យសំខាន់ៗចំនួន១០ ដែលសុទ្ធសឹងជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាល បាននឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner