ហ្វីលីពីនខាតជាង ១៦០លានដុល្លារ ដោយសារគ្រោះរាំងស្ងួត

ក្រសួងកសិកម្មហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារថា ការខូចខាតបណ្តាលមកពីគ្រោះរាំងស្ងួត និងបាតុភូតអាកាសធាតុ El Nino ទៅលើវិស័យកសិកម្ម បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចកើនដល់ ១៦៣លានដុល្លារ។

ក្រសួងកសិកម្មហ្វីលីពីនបានលើកឡើងថា បាតុភូតអាកាសធាតុ El Nino បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញផ្ទៃដីកសិកម្មជាង ១៦៣,៦៩៤ហិកតា នៅក្នុងតំបន់ចំនួន១៣ទូទាំងប្រទេស និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់កសិករ និងប្រជានេសាទយ៉ាងហោចណាស់ ១៧៥,០៦៣នាក់។ ទិន្នន័យបានបង្ហាញថា ផលដំណាំខូចខាតមានប្រហែល ៤២៦,៧៩៨តោន។

បច្ចុប្បន្នហ្វីលីពីនក៏កំពុងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈប្រទេសខ្លួនរៀបចំសម្រាប់ការមកដល់ដ៏មានសក្តានុពល នៃបាតុភូត La Nina ដែលជាគំរូអាកាសធាតុត្រជាក់ ដែលអាចនាំមកនូវបញ្ហាប្រឈមចំពោះវិស័យកសិកម្ម ដែលកំពុងជួបការលំបាកស្រាប់ទៅហើយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner