បញ្ជាការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ

កំពង់ធំ៖ បញ្ជាការសឹករងខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធា សន្តិសុខ ប្រចាំខែឧសភា ឆ្នាំ២០២៤ និង ដាក់ចេញ នូវទិសដៅអនុវត្តបន្ត ក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ មេបញ្ជាការ គ្រប់កងឯកភាព នាយទាហាន នាយទាហានរង និងពល ទាហាន បានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ ជូន ។ ពិសេសកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលឆ្លងកាត់និង បំពេញ ភារកិច្ចក្នុងខេត្តកំពង់ធំ ជាមួយនោះដែរក៏បានត្រៀមបម្រុង និងប្រើប្រាស់កម្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទទួលបានជោគជ័យ និងសុវត្ថិភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បានប្រគល់ភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្តបន្ត៕

ដោយ៖ ប៊ុន រដ្ឋា

ads banner