សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញបន្តកម្ទេច ចោល ក្រុមបដិវត្តន៍ពណ៌

ភ្នំពេញ៖មានប្រសាន៍ក្នុងពិធីបិទសន្និសីទលើកទី១ ស្ដីពី អនាគត កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ កាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជំរុញបន្តកម្ទេច ចោល ក្រុមបដិវត្តន៍ពណ៌ ដើម្បីការពារកុំឱ្យកម្ពុជា វិលទៅរក របប ប្រល័យពូជសាសន៍ជាថ្មី ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា មធ្យោបាយដើម្បី ការពារ កុំឱ្យមានរបបប្រល័យពូជសាសន៍ ដំបូងបំផុត ត្រូវ ការពារ សន្តិភាព ឱ្យបាន។បើការពារសន្តិភាពបានហើយ មិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍ទេ ហើយក៏ត្រូវការពារ ដូចគ្នា ដែរនូវការដណ្ដើមអំណាចដោយ មធ្យោបាយមិនប្រជាធិបតេយ្យ ។

សម្ដេចតេជោបន្តថា សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ ។សូមកុំ ដណ្ដើម អំណាច ដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់ នៃសង្គ្រាម ហើយក៏ជាឫសគល់ នៃអំពើ ប្រល័យពូជសាសន៍ដែរ។ សម្ដេចតេជោរំលេចថា មុននេះ មានប្រទេសមហាអំណាច បាន លើកទ័ពចូលទៅ ប្រទេស ក្បែរខាងខ្លួន។ នោះគឺជាគ្រោះថ្នាក់មួយបែប ។ប៉ុន្តែអ្វីដែល គ្រោះថ្នាក់ទៀត គឺដូចករណីប្រទេសកម្ពុជាអីចឹង ។ដោយសារ រដ្ឋប្រហារទម្លាក់សម្តេចនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ពីព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដោយលោក សេនាប្រមុខ លន់ នល់ គាំទ្រនៅពីក្រោយដោយបរទេស ។ ដូច្នេះសូមកុំភ្លេចថា ប្រសិនបើគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ ទេនោះ ក៏គ្មានអំពើប្រល័យពូជសាសន៍កើតឡើងនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បន្តទៀតថា ពីមុនមានបរទេស ញុះញង់ឱ្យធ្វើរដ្ឋប្រហារ ឥឡូវនេះ គេមិនធ្វើរដ្ឋប្រហារទៀតទេ គឺគេធ្វើ បដិវត្តពណ៌តែម្ដង ។អីចឹងគួរតែកម្ចាត់ចលនា បដិវត្តន៍ ពណ៌នេះ ឱ្យបានមុន ជៀសវាងការបំផ្លាញសង្គម និងសន្តិភាព ឬអាចនាំដល់ សង្គ្រាម និងអំពើប្រល័យពូជសាសន៍។សម្ដេចរំឭកទៀតថា នៅកម្ពុជាកាលពី២០១៣ ក៏ធ្លាប់កើត មានបដិវត្តន៍នេះដែរ តែសម្ដេច តេជោរកឃើញគន្លឹះរបស់វា គឺអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដាំផ្ញើថា កម្លាំងប្រដាប់ អាវុធ អព្យាក្រឹត្យបានតែជាមួយគណបក្សនយោបាយ និង គណបក្ស នយោ បាយទេ ប៉ុន្តែរវាងរាជរដ្ឋាភិបាល ជាមួយ គណបក្សនយោបាយ ឬជាមួយក្រុមធ្វើបដិវត្តន៍ មិនអាច អព្យាក្រឹត្យបានឡើយ គឺត្រូវតែ ការពាររាជរដ្ឋាភិបាល កម្ចាត់ ក្រុមបដិវត្តផ្ដួលរំលំ ដើម្បីការពារប្រជាជន ១៧លាននាក់ ។សូមកុំខ្លាច នឹងការកម្ចាត់ ចលនាបដិវត្តពណ៌ ឬអនុវត្តច្បាប់ ជាមួយអ្នកធ្វើខុសច្បាស់មួយក្ដាប់តូច ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner