រដ្ឋសភាចិន នឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដល់ វិនិ យោគិន និងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរទេសចរណ៍ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានគូសបញ្ជាក់ថា រដ្ឋសភាចិន នឹងបន្តគាំទ្រដល់ការ អភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំ ចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម ។

ឯកឧត្តម បានសន្យាថា នឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់ កម្ពុជា ដល់វិនិយោគិន និងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរ ទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម បានគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ តាម រយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ការផ្លាស់ប្តូរបទពិសោធ គណៈកម្មការ ជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

ការគូសបញ្ជាក់របស់ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មា ធិការ អចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ខណៈពេល ឯកឧត្តម កំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញ របស់ រដ្ឋសភាកម្ពុជា។

ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានថ្លែងអំណរគុណ សម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ក្នុងនាមសភាតំណាងប្រជាជនចិនទូទាំងប្រទេស ឯកឧត្តម បានចូលរួមអបអរសាទរជាថ្មីចំពោះ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាក្នុងអាណត្តិទី៧នេះ។

ឯកឧត្តម អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនក៏ដូចជាសោភ័ណភាពទីក្រុង ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងស្រស់បំព្រងរបស់រាជធានីភ្នំពេញ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានរស់នៅក្នុងសុខសន្តិភាព ជាមួយក្តីសប្បាយរីករាយ និងការអភិវឌ្ឍរបស់ប្រទេសជាតិបន្តកើនឡើងជាលំដាប់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀតក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាមួយគ្នានេះ សម្តេចបានស្នើភាគីចិនជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថល និងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យតំណាងរាស្រ្តទាំង ២៥ខេត្ត-រាជធានី ។

ភាគីចិនក៏បានបញ្ជាក់ពីការរង់ចាំទទួលស្វាគមន៍នូវ ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ស្តេចយាង និងអញ្ជើញទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner