លក្ខណៈពិសេសរបស់ទស្សនវិជ្ជាខ្មែរ
លក្ខណៈពិសេសរបស់ជនជាតិខ្មែរ គឺពូកែធ្វើសំយោគទស្សនវិជ្ជារបស់ប្រទេសដែលមានអរិយធម៌ចំណាស់ជាមួយទស្សនវិជ្ជាក្នុងស្រុកដែលមានស្រាប់ ហើយបង្កើតបានជាទស្សនវិជ្ជាពិសេសមួយដែលត្រូវនឹងស្ថានភាពនៅក្នុងស្រុក។
ពិតណាស់ ខ្មែរគឺមានជំនឿដើមរបស់ខ្លួនស្រាប់ដែលហៅថា ជំនឿតូទឹម ឬជំនឿបែបនិមិត្តរូប កាលណាខ្មែរមានជំនឿទៅលើអ្វីមួយ ខ្មែរតែងតែនិមិត្តរបស់នោះឱ្យទៅជារបស់ដែលមាននាមនិងរូប ដូច្នេះគោលការណ៍របស់ខ្មែរ គឺសំយោគ ហើយគោលការណ៍ធំបំផុតនៃទស្សនវិជ្ជារបស់ខ្មែរ គឺនាមនិងរូប។
សតវត្សទី១ចាប់ផ្ដើមមានព្រហ្មញ្ញសាសនា ហើយមកដល់សតវត្សទី៣ក៏ចាប់មានពុទ្ធសាសនា។ ការមកដល់កម្ពុជានូវសាសនាពីឥណ្ឌាក៏បាននាំមកជាមួយនូវទស្សនវិជ្ជាផងដែរ ហើយដូនតាខ្មែរទទួលយកសាសនាទាំងពីរនេះដូចគ្នា ប៉ុន្តែភាពអស្ចារ្យរបស់ខ្មែរ គឺមិនទទួលយកអ្វីដែលមិនល្អទេ ហើយអ្វីដែលល្អខ្មែរទទួលយក និងសំយោគជាមួយអ្វីដែលមានស្រាប់ ចំណុចដែលមិនសមស្របជាមួយឥរិយាបថ ឬគំនិត គឺខ្មែរមិនទទួលយកទេ។
ភាពអស្ចារ្យរបស់ទស្សនវិទូខ្មែរ គឺការសំយោគឱ្យជំនឿ សាសនា ទស្សនវិជ្ជាទាំងអស់នោះបាននៅជាមួយគ្នា ដោយរួមរស់ជាមួយគ្នា មិនមាននូវជម្លោះ។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #វប្បធម៌ #ទស្សនវិជ្ជាខ្មែរ #ទស្សនវិទូខ្មែរ #សាសនា