ដើម្បីធន់នឹងធាតុអាកាស រដ្ឋបាលខេត្តកំពតគ្រោងប្តូរផ្លូវ កៅស៊ូទាំងអស់ក្នុងក្រុង ទៅជាផ្លូវបេតុង

កំពត៖ រដ្ឋបាលខេត្តកំពតមានផែនការប្តូរផ្លូវក្រាលកៅស៊ូ ទាំង ឡាយ ក្នុងក្រុងកំពត ឱ្យក្លាយទៅជាផ្លូវបេតុងជំនួសវិញ។គ្រោង ការ នេះដោយសារតែខេត្តកំពត ជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុមានការប្រែប្រួសឆាប់រហ័ស មាន ភ្លៀង ធ្លាក់ ច្រើន ជាដើម ដែលបណ្តាលឱ្យផ្លូវក្រាលកៅស៊ូខូចខាតពិសេស នៅរដូវវស្សា។

ផែនការដែលពុំធ្លាប់មាននេះត្រូវបានលើកឡើងដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈ បញ្ជាការ ឯកភាព រដ្ឋបាលខេត្តកាលពីរសៀលថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤នៅសាលាខេត្តកំពត ។លោកថា ដើម្បីឱ្យផ្លូវក្នុង ក្រុង ទាំង អស់ ប្រើប្រាស់ បានយូរ ចំណេញថវិកាជាតិ រដ្ឋបាល ខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវពីក្រាលកៅស៊ូ ទៅជាផ្លូវបេតុង ទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ មួយ ចំនួន ទៀត។

ឯកឧត្តមក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រប់ក្រុង-សុ្រកទាំងប្រាំបួន ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន គ្រប់ គ្រងការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុង មូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ពិសេសការប្រើប្រាស់ ថង់ប្លាស្ទិក ដើម្បីធ្វើ ឱ្យ ខេត្ត កំពតមានសោភណភាពស្អាត ស័ក្តិសមជាខេត្តគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព និងទាក់ទាញបំផុត។

ឯកឧត្តមបន្ថែមថា ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលខាង មុខ នេះ រដ្ឋបាលខេត្តនឹងមានសមិទ្ធផលថ្មីមួយបន្ថែម ទៀត សម្រាប់ទាក់ ទាញ ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តតារារះ ភាគនិរតីមួយ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ ខេត្ត កំពតបានស្រូបយកទេសចរជាតិ អន្តរជាតិជាច្រើនម៉ឺននា ក់ តាមរយៈសមិទ្ធផលថ្មីពុំធ្លាប់មាន គឺរូបសំណាក សេះ សមុទ្រ បាញ់ទឹក និងឆ្នេរកម្សាន្តថ្មីតាមដងព្រែកក្នុង ក្រុងកំពត៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner