សិស្សវគ្គមួយនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ ដំបង ប្រឡងសមត្ថភាព

បាត់ដំបង៖ មិនមែន”រៀនដើម្បីចប់ តែរៀនដើម្បីចេះ” សិស្ស មក ពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យដែល បញ្ចប់វគ្គ បណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈបច្ចេកទេសកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ(C1) សម្រាប់សិស្សក្នុង កម្មវិធី១.៥ លាន នាក់ ជំហាន ទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនបាត់ដំបង ត្រូវបានប្រឡងធ្វើតេស្តដើម្បីវាស់ ស្ទង់ កម្រិតសមត្ថភាព បន្ទាប់ ពី បញ្ចប់ ការសិក្សាទ្រឹស្តី និងបានចុះ ហាត់ការតាម គ្រឹះស្ថាន សហគ្រាសនានា និងដើម្បីវាយតម្លៃ ពីសមត្ថភាពលើជំនាញ មុនចូលទៅ កាន់ ទីផ្សារការងារ។

សិស្សដែលឆ្លងកាត់ការធ្វើតេស្ត បានសិក្សារយៈពេលបួនខែ និងបានចុះធ្វើកម្មសិក្សា រួចហើយ។ ការប្រឡងតេស្ត បានធ្វើ ឡើងនាពាក់កណ្ដាលសប្ដាហ៍នេះនៅវិទ្យាស្ថានពហុ បច្ចេក ទេសភូមិភាគតេជោសែន បាត់ដំបង ដោយមានការចុះត្រួត ពិនិត្យផ្ទាល់ ពីឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេក ទេស និងវិជ្ជាជីវៈ, លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង មន្ទីរជំនាញ ពាក់ព័ន្ធអាជ្ញាធរដែនដីក្រុមហ៊ុន និងដៃគូសហការ ជាមួយវិទ្យាស្ថានជាច្រើន។

លោក ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនបាត់ដំបង បានបញ្ជាក់ថា វគ្គសិក្សាបានបើក កាល ពី ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤ រហូតមកដល់ខែឧសភា ឆ្នាំ ២០២៤ ។វិទ្យាស្ថានមានសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈ និង បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈជំហាន ទី១(C1) ក្នុងកម្មវិធី១.៥លាននាក់សរុបចំនួន ៣ ៦០៧នាក់។ ដោយក្នុងនោះ សិក្សា លើជំនាញការកែច្នៃបន្លែ និងផ្លែឈើ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការថែទាំ និងជួសជុលរថយន្ដ និងការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខា ត្រជាក់ក្នុងគេហដ្ឋាន និងសេវាកម្មកុំព្យូទ័រ។សិស្សដែល ត្រូវ ធ្វើការវាយតម្លៃសមត្ថភាពបញ្ចប់វគ្គ មានចំនួន ២៣៥នាក់។

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បានប្រាប់ថា ការធ្វើតេស្តបញ្ចប់ វគ្គបណ្ដុះបណ្ដាលពិតជាមានសារៈសំខាន់ណាស់ សម្រាប់ យុវជន ដែលជាសិក្ខាកាមដើម្បីបញ្ជាក់ពីសមត្ថភាព ទាំង ទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែងបន្ទាប់ពីក្មួយៗបានសិក្សារយៈពេលបួនខែកន្លងមក។ ឯកឧត្តមបណ្ឌិតបន្តថា សិស្សមួយ ចំនួនទទួលបានការងារធ្វើនៅក្នុងអំឡុងពេល ចុះកម្មសិក្សា នៅ តាមរោងចក្រ សហគ្រាស ។នេះជាមោទនភាព ដែលបញ្ជាក់ ថា ការសិក្សាជំនាញវិជ្ជាជីវៈពិតជាផ្តល់មុខរបរដល់ ពួកគេ ប្រាកដមែន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោ បាយថ្នាក់ជាតិ ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ ចំនួន១.៥ លាននាក់ ដើម្បី ឱ្យយុវជនក្រុមគោលដៅឆាប់ទ ទួល បាននូវឱកាសការងារសមរម្យក្នុងរយៈពេលខ្លីដើម្បីកែប្រែ និងលើកម្ពស់ជីវភាពគ្រួសារ ឱ្យកាន់ តែប្រសើរ តាមរយៈ “យុវជន ម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”មានភាព ម្ចាស់ការ និងឆ្លើយតបបានទៅតាមតម្រូវការទីផ្សារ ប្រកប ដោយចីរភាព ភាពធន់ និងបរិយាបន្ន៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner