ឆេះផ្ទះវៀតណាម ស្លាប់មនុស្ស ជាង១០នាក់

ហាណូយ៖ មនុស្សចំនួន១៤នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងហេតុការណអគ្គីភ័យ ឆាបឆេះផ្ទះ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

បើតាម VN EXPRESS បានចេញផ្សាយថា ហេតុការណ៍នេះបានកើនឡើង នៅវេលាម៉ោង ១២ និង៣០ នាទី រំលងអាធ្រាត ឈានចូលដល់ថ្ងៃទី២៤ ខែឧសភា នៅប្លុកផ្លូវតូចចង្អៀត Trung Kinh។

កម្លាំងនគរបាលពន្លត់អគ្គីភ័យ និងកម្លាំងសង្គ្រោះបានបញ្ជូនរថយន្តជាច្រើនគ្រឿង រួមទាំង ទាហាន ជាច្រើននាក់ ទៅកន្លែងកើតហេតុ ប៉ុន្តែទីតាំងផ្ទះក្នុងផ្លូវលំមួយមានទទឹងប្រហែល ២ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រពីផ្លូវធំ ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់បាន។ ប៉ុន្តែ នគរបាលបានគាស់ទ្វារចូលផ្ទះ និងវាយបំបែកស៊ុមបង្អួច និងជួយសង្គ្រោះមនុស្ស៧នាក់ ចេញពីប្លុកទាំង២។

អាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុ នៅពីក្រោយអគ្គិភ័យលើកនេះ។ គួររម្លឹកថា ភ្លើងឆាបឆេះផ្ទះល្វែងដ៏សាហាវបំផុត នៅប្រទេសវៀតណាម ពុំធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍ គឺបានកើតឡើង កាលពីខែកញ្ញា ឆ្នាំមុន នៅទីក្រុងហាណូយ ស្លាប់មនុស្សចំនួន ៥៦នាក់។ ប្រទេសនេះបានជួបប្រទះនឹងភ្លើងឆេះដ៏សាហាវផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដែលជាញឹកញាប់ នៅកន្លែងកម្សាន្ត។ កាលពីឆ្នាំមុន ហាងខារ៉ាអូខេមួយកន្លែងបានឆាបឆេះ នៅជិតទីក្រុងហូជីមិញ បានសម្លាប់មនុស្ស ៣២នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner