ការអភិរក្សកេសរកូលព្រៃកម្ពុជា
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ កេសរកូល (អ័រគីដេ) ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ។ នៅលើភពផែនដីយើងនេះ គេបានធ្វើកាកត់ត្រាកេសរកូលនៅក្នុងធម្មជាតិបានចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០,០០០ ប្រភេទត្រូវបានរកឃើញនៅតំបន់ត្រូពិច ហើយជារៀងរាល់ឆ្នាំមានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា ។
![](https://asset.ams.com.kh/central/media/2024/05/photo_2024-05-25_21-08-49-682x1024.jpg)
បច្ចុប្បន្ន ក្រសួងបរិស្ថានបានធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលកេសរកូលព្រៃបានចំនួន ២១០ប្រភេទ ហើយសំណាកប្រមាណ ៥០០០សំណាក ត្រូវបានថែរក្សា និងអភិរក្សនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប ៕
ប្រភព ៖ ក្រសួងបរិស្ថាន
![](https://asset.ams.com.kh/central/media/2024/05/photo_2024-05-25_21-08-53-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/05/photo_2024-05-25_21-08-56-1024x682.jpg)
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។