មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យនិងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់នៅ ឃុំគគីរធំ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងនិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មួយ ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
កាលពីថ្ងៃព្រហស្បតិ៍ ។
ផ្លូវមួយខ្សែនេះប្រវែងសរុប ៤ ៥០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស មានទទឹងម្ខាងៗ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន មួយកន្លែង លូមូលមុខពីរចំនួន ប្រាំកន្លែង និងផ្លាកឈ្មោះគម្រោងចំនួន ពីរកន្លែង (គម្រោងលេខ DRR-NC-2023-No.036) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ។
ឯកឧត្តម ឈន សេដ្ឋា បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ៕
ដោយៈប៊ុន រដ្ឋា