ការបោះឆ្នោតជ្រើសរើងក្រុមប្រឹក្សាខេត្តក្រុងស្រុកក្នុងខេត្តកំពង់ចាមប្រព្រឹត្តទៅដោយរលូន                                        

អត្ថបទដោយ៖
លី ពៅ

(ខេត្តកំពង់ចាម)៖ ខេត្តកំពង់ចាមមានចំនួន ១០ក្រុង ស្រុក បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ ដោយមានចំនួនបេក្ខជនបោះឆ្នោតសរុប ៨១៧នាក់និងមានចំនួន ១០ការិយាល័យ ទីតាំងការិយាល័យទី១នៅសាលាបឋមសិក្សាបាធាយ ២-វិទ្យាល័យហ៊ុនសែនចំការលើ ៣-សាលាបឋមសិក្សាស្គន់ ៤-វិទ្យាល័យហ៊ុនសែនព្រះសីហនុក្រុងកំពង់ចាម ៥-សាលាបឋមសិក្សាអង្គរ ៦-សាលាបឋមពាមជីកង ៧-សាលាបឋមជីហែរ ៨-វិទ្យាល័យហ៊ុនសែនព្រៃទទឹង ៩-វិទ្យាល័យស្រីសន្ធរ ១០-សាលាបឋមហ៊ុនណេងស្ទឹងត្រង់ ៕

ដោយ ៖ លី ពៅ

ads banner