ក្មេងទំនើងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយកាំបិត ដាវ

កំពង់ចាម៖កាលពីយប់ទី២៤ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងពីរជាមួយនឹងដាវ កាំបិត ខណៈពេល សមត្ថ កិច្ចកំពុងល្បាតចល័ត នៅលើផ្លូវជាតិលេខ៧ ត្រង់ ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រទះឃើញក្មេងទំនើងមួយក្រុម មានគ្នាពីរនាក់ ម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោដើម និងដាវមួយ ដើម ធ្វើសកម្មភាពជិះម៉ូតូកាន់ដាវអូសកាត់លើថ្នល់ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ព្រមទាំងវត្ថុតាង អធិការដ្ឋាននគរបាលស្រុកព្រៃឈរកំពុងចាត់ការតាមនីតិវិធី៕


ដោយ៖លីពៅ

ads banner