រដ្ឋបាលជលផលបញ្ជាក់ពីកាលបរិច្ឆេទនៃការបិទរដូវនេសាទឆ្នាំ២០២៤
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ពីកាលពី បរិច្ឆេទសម្រាប់រដូវបិទនេសាទឆ្នាំ ២០២៤ តែអ្នកនេសាទទាំងអស់ក៏អាចប្រើឧបករណ៍នេសាទគ្រួសារបានផងដែរ ។
រដ្ឋបាលជលផលបានកំណត់ ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។សម្រាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។
ជាមួយគ្នានេះរដ្ឋបាលជលផលបានបញ្ជាក់ដែរថា ៖ ក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕
ដោយ ៖ ម៉ាដេប៉ូ