មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀន
បន្ទាយមានជ័យ៖កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម បានធ្វើតេស្តរកសារធាតុញៀននិងបានបញ្ចប់ដោយជោគជ័យពុំមានវិជ្ជមានឡើយ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានលើកឡើងថាការធ្វើតេស្តរកសារធាតុញៀន ជាការអនុវត្តកាតព្វកិច្ច និងឆ្លើយតបការណែនាំរបស់អភិបាលនៃគណៈអភិបាលខេត្ត ពិសេសអនុវត្តនូវអនុសាសន៍ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឱ្យធ្វើតេស្តរកសាធាតុញៀនដោយផ្ដើមចេញមុនគេពីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងកងកម្លាំង នៅទូទាំងប្រទេស។
លោកវរសេនីយ៍ទោ សំ រាត្រី នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរធនធានទឹកចំនួន៤៧នាក់ក្នុងនោះស្ត្រីចំនួន ៩នាក់ហើយបានឆ្លងកាត់ការធ្វើតេស្ត។ ជាលទ្ធផលបានបង្ហាញថាអវិជ្ជមានគ្រប់ៗគ្នា៕
ដោយ៖ គៀន ច័ន្ទហ៊ីន