អ្នកកីឡាត្រូវចេះបណ្តុះស្មារតីស្រលាញ់ស្មោះត្រង់ចំពោះខ្លួនឯង និងក្រុម
(ភ្នំពេញ)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមាហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានថ្លែង ទៅកាន់ប្រតិភូ គ្រូបង្វឹកគ្រូជំនួន និង កីឡាករកីឡាការិនី មុនចេញទៅហ្វឹកហាត់និងប្រកួតនៅអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៤នេះថា អ្នកកីឡាត្រូវចេះបណ្តុះនូវស្មារតីស្រលាញ់ខ្លួនឯង និងក្រុម ។បើយើងធ្វើបានចំពោះចំនុចសំខាន់ៗទាំងអស់នេះបានហើយ នោះជោគជ័យកើតមាន។

ឯកឧត្តម អនុប្រធានទី២ បានពន្យល់ទៀតថា ទឹកចិត្តជាអ្នកកីឡាចាំបាច់ណាស់មានស្មារតី មោះមុត និងមុតស្រួចបំផុតចំពោះជ័យជំនះ ព្រោះប្រសិនបើយើងខ្លាចរអានោះបរាជ័យ គឺកើត ឡើងចំពោះយើងរហូត។ដូច្នោះយើងត្រូវដាក់ចិត្តថា អ្នកខ្លាំងយ៉ាងណាក៏យើងអាច ប្រកួតបាន និងនូវតែមានឱកាសឈ្នះ នេះជាទស្សនៈវិជ្ជមានសម្រាប់អ្នកកីឡា។ ប្រសិនបើ យើងមិនមានឆន្ទៈ ពង្រឹងទស្សនៈក្លាចបរាជ័យនោះទេ មិនថាឡើយការលេងកីឡាទោះទៅថ្ងៃ អនាគត យើង ជាអ្នកដឹកនាំគ្រួសារទស្សនៈបរាជ័យក៏និងកើតឡើងរហូតដែរ។ដូច្នោះសម្រាប់ កីឡាករកីឡាការិនីគឺត្រូវមានទស្សនៈវិជ្ជាមានរហូតសម្រាប់ខ្លួនឯង និងក្រុម។

ឯកឧត្តម បានរំលឹកទៀតថា អ្នកកីឡាទាំងឯកក្តជន និងកីឡាជាក្រុមកម្លាំងគឺជាផ្នែកមួយ ប៉ុន្តែប្រាជ្ញានិងភាពវៃឆ្លាតគឺជាគន្លឹះសំខាន់ធ្វើឱ្យយើងទទួលបានជ័យជំនះ។ ទន្ទឹមជា មួយ គ្នានេះ ឯកឧត្តម ក្នុងនាមអនុប្រធានទី២ តំណាងឱ្យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធាន សហព័ន្ធសូមណូមពរឱ្យកីឡាករកីឡាករិនីយើងទៅចូលរួមហ្វឹកហាត់ និង ប្រកួត ទាំងអស់ ត្រូវយកចិត្តទុកចំពោះការប្រកួតមានន័យថា ទៅប្រកួតដើម្បីឈ្នះ ហ្វឹកហាត់ដើ ម្បីចេះជំនាញបច្ចេកទេសយកមកពង្រឹងសមត្ថភាពខ្លួនឯង។ ជាមួយគ្នានោះដែរ សូមកីឡាករ កីឡា ការិនីទាំងអស់សូមប្រកាន់ភ្ជាប់នូវវិន័យ ក្រមសិល៍ធម៌ខ្ពស់ ចេះគោរពឱ្យ តម្លៃ ចំ ពោះព្រឹត្តិការណ៍ ចប់ចេះគោរពទស្សនៈជន និងចេះអត់ឱនរាល់កំហុសខុសឆ្គង ចំពោះ គូប្រកួត។ ព្រោះកក្តាប្រកាន់ភ្ជាប់បាននូវចំណុចទាំងអស់នេះ វាជាការលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។

បើយោ ងតាមបានការបញ្ជាក់ លោក ស្រ៊ុន លាង អគ្គលេខាធិការរង ទទួលបន្ទុក បច្ចេក ទេសសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រតិភូ គ្រូបង្វឹកគ្រូជំនួយ និងកីឡាករ កីឡាការិនី ដែលបានចូលជួបសំដែងការគួរសម និងស្តាប់ការណែណាំ របស់អនុប្រ ធានទី២ សហព័ន្ធ កីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាមាន៣ព្រឹត្តិការណ៍មានដូចជា៖ ទៅចូលរួមប្រកួត កីឡាទូក នាគអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរ ដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី មានប្រតិភូ គ្រូបង្វឹក កីឡាករ ចំនួន១៥រូប។ ទី២ ចូលរួម ប្រកួតកីឡាទូកនាគអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ២៨រូប និង ទី៣ ចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្រ្ពីងជ្រើសរើស ជើងឯកអាស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តយ៉ាក់យ៉ង ប្រទេសថៃ មាន គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន០៣ រូប៕



ផលិត ៖ ដោយ ជាវ ចន្ធូ