អាមេរិក មានជនអន្តោប្រវេសន៍ជាង ៤៦លាននាក់ ស្មើនឹងប្រមាណ ១៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន
អត្ថបទដោយ៖
AMS OneMinute
ជនជាតិម៉ិកស៊ិក ជាជនជាតិដែលធ្វើចំណាកស្រុកទៅរស់នៅ និងធ្វើការនៅអាមេរិកច្រើនជាងគេ រហូតដល់ជាង ១០,៧លាននាក់។ ឈរនៅលេខ២ គឺជនជាតិឥណ្ឌា ដែលមានសរុបជាង ២,៨លាននាក់ ខណៈចិនមានសរុបជាង ២,២លាននាក់។
នៅអាស៊ាន ហ្វីលីពីន មានប្រជាជនចំណាកស្រុកទៅរស់នៅ និងធ្វើការនៅអាមេរិកច្រើនជាងគេ ដោយមានសរុប ២លាននាក់ ហើយវៀតណាមមានសរុបជាង ១,៣លាននាក់។ កូរ៉េខាងត្បូងមានប្រជាជនជាង ១លាននាក់ដែលទៅរស់នៅអាមេរិក – Visual Capitalist
#ams1minute