ពលរដ្ឋនៅខេត្តកំពង់ចាមចំនួន ២០០០នាក់ មានឱកាសទទួលបានការងារ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ពលរដ្ឋនៅខេត្តកំពង់ចាមចំនួន២ ០០០នាក់មាន ឱកាសទទួលបានការងារធ្វើ ។នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំពិភាក្សារវាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាមជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧបលីមីធីត នៅសាលប្រជុំសាលាខេត្ត។

ក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្តបានឯកភាពឱ្យរៀបចំក្រុមការងារដើម្បីធ្វើការជ្រើសរើសកម្មករ កម្មការិនី ក្នុងខេត្ត កំពង់ ចាម ចំនួន ២.០០០នាក់ទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ។ឯកឧត្តមបញ្ជាក់ថា នេះជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលពុំទាន់មានការងារធ្វើ ដើម្បីបានចំណូលសម្រាប់ ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ៕
ដោយ៖លីពៅ



