សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានស្ថាបនិក សភាពាណិជ្ជ​កម្មត្រកូលលីន ពិភពលោក ដើម្បីកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើន ។

សូមជំជម្រាបថា សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WLCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅប្រទេសសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់លោក Tan Sri Dato Lim Soon Peng ជាប្រធានស្ថាបនិក ជាមួយសហស្ថាបនិកកិត្តិយស ០៦រូបផ្សេងទៀតដោយក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរ ។

សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក មានការិយាល័យនៅ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ប៉ាពួញូហ្គីណេ វៀតណាម និងនៅក្នុងតំបន់ជាច្រើន នៃប្រទេសចិន រួមមាន៖ ហេណាន ប៉េកាំង ក្វាងទុង ក្វាងស៊ី ហ្វូជៀន ក្វានចូវ, ម៉ាកាវ, ហុងកុង ជាដើម ។

សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក កំពុងមានការអភិវឌ្ឍនៅកម្ពុជា ដែលនឹងក្លាយជាចំណែកមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធុរជន ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner