យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆាចាប់ផ្តើមថ្ងៃទី១មិថុនា (Video Inside)

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ត្រៀមនឹងរៀបចំធ្វើនៅថ្ងៃមួយមិថុនាខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា។

ការបើកយុទ្ធនាការដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆានេះ នឹងអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា នឹងមានរយៈពេល១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ត្រូវគេចាត់ទុកថាជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តី ច្រើនក្តី ពីសំណាក់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា។

ads banner