សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រង់ចាំស្វាគមន៍ដំណើរស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (Video Inside)

ការជូនដំណឹងជុំវិញការធ្វើដំណើរស្តេចប្រដាល់ នៃប្រទេសហ្វីលីពីន លោក Manny Pacquiao ចូលរួមទស្សនាកីឡាប្រដាល់ក្បាច់គុនខ្មែរ ក្នុងរាជធានីភ្នំពេញ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងក្តីរំភើបរីករាយជាខ្លាំង។

លោក Manny Pacquiao គឺជាអ្នកប្រដាល់អាជីពម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ី គេបានចាត់ទុកលោកជាស្តេចប្រដាល់ដ៏ល្បីល្បាញមួយ ប៉ុន្តែភាពដ៏អស្ចារ្យ នៃកីឡាករកម្ពុជា នៃក្បាច់ប្រដាល់គុនខ្មែរ បានទាក់ទាញអារម្មណ៍របស់លោក ចំពោះប្រទេសកម្ពុជាជាខ្លាំង។

លោក Manny Pacquiao នឹងអញ្ជើញមកចូលរួមទស្សនាព្រឹត្តិការណ៍ សង្វៀនហនុមានគុនខ្មែរ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភាខាងមុខនេះ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានថ្លែងបង្ហាញនូវក្តីរំភើបរីករាយ និងចាត់ទុកថា ដំណើរចូលរួមទស្សនារបស់ស្តេចប្រដាល់ហ្វីលីពីននេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលនឹងជំរុញវិសាលភាព «គុនខ្មែរ» កាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។

ads banner