ព្រែកជីកហ៊្វូណនតេជោ ចាប់ផ្តើមបើកការដ្ឋានក្នុងខែសីហាឆ្នាំ២០២៤ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី៣០ឧសភាថា គំរោងព្រែកជីកហ៊្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ ក្នុងខែសីហាខាងមុខនេះហើយ។

គំរោងព្រែកជីកហ៊្វូណនតេជោដែលនឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្ររបស់ខ្មែរ បានរងនឹងការវាយប្រហារនូវពាក្យសម្តីប្រឆាំងពីក្រុមធ្វើនយោបាយនិរទេសក្រៅស្រុក ដែលម្តងចោទថា ជាគំរោងបំរើនយោបាយវៀតណាម… ក្រោយមកចោទថាបំរើនយោបាយចិន ជាពិសេសមេខ្លោង នៃត្រកូលក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដែលចោទថា សំណង់ព្រែកជីក «ហ្វូណនតេជោ» គឺជាមហិច្ឆតារបស់ចិន និងចោទទៀតថា គំរោងព្រែកជីកនោះនឹងបំរើផលប្រយោជន៍សេដ្ឋកិច្ចជាតិឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចូលរួមសម្ពោធសមិទ្ធផលសាសនា នៅខេត្តកំពង់ស្ពឺ បានថ្លែងថា ការបើកការដ្ឋានជីកព្រែកហ៊្វូណនតេជោនេះ នឹងធ្វើនៅក្នុងខែសីហា និងបញ្ជាក់ថា ខ្មែរគឺជាម្ចាស់ហ៊ុនភាគច្រើន លើព្រែកជីកតម្លៃ ១ពាន់ ៧០០លានដុល្លារនេះ។

ព្រែកជីកហ៊្វូណនតេជោ នឹងមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ads banner