សហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរីផ្តល់ឳកាសដល់និស្សិតនៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្មដកស្រង់បទពិសោធន៍

បន្ទាយមានជ័យ៖មន្ត្រីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស (GIZ )និងសាស្ត្រាចារ្យ បាននាំនិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូងចុះដកស្រង់បទពិសោធន៍បច្ចេកទេសកែច្នៃផលិតគ្រឿងយន្តកសិកម្ម ផលិតគ្រឿងបន្លាស់ក្នុងស្រុកនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី ។សហគ្រាសនេះស្ថិតនៅដងផ្លូវជាតិលេខ៥-ផ្លូវដែកក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោកស្រុកមង្គលបូរីនខេត្តបន្ទាយមានជ័យ ។

អានៈ លោក ជេរ៉ល ហ៊ីតហ្ស៊ើ (Gerald Hitzer ) វិស្វករមេកានិកនិងជាមន្ត្រីគម្រោងនៃអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស(GIZ ) ប្រចាំខេត្តសៀមរាបបានប្រាប់សារព័ត៌មាននៅចុងសប្ដាហ៍នេះថាលោកនិងសហការីបានធ្វើកិច្ចសហប្រតិបត្តិការជាមួយម្ចាស់និងក្រុមជាងនៃសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី ជាច្រើនខែហើយ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍ការងារបច្ចេកទេសនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់ នេះ ។GIZ ពេញចិត្ត និងសូមជួយផ្តល់នូវជំនួយបច្ចេ្ទកទេសបន្ថែមលើការប្រើប្រាស់ម៉ាស៊ីនផលិតផលិតផលនិងគ្រឿងបន្លាស់ដែលប្រើប្រាស់ច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិ(CNC: Computer Numberical Control ) ។
ខណៈនោះដែរ លោកជេរ៉ល ហ៊ីតហ្ស៊ើ ក៏បានផ្តល់អនុសាសន៍ដល់សហគ្រាសឈួន សុផាន់ អភិវឌ្ឍន៍ច្រវាក់ផលិតកម្មឳ្យទាន់បច្ចុប្បន្នភាពលើការកែច្នៃផលិតផលិតផលគ្រឿងយន្ត សម្ភារ:កសិកម្ម ក៏ត្រូវបង្កើននិងពង្រីកនូវការផលិតផលនិងគ្រឿងបន្លាស់ទូទៅដើម្បីរត់ឳ្យទាន់តម្រូវការអតិថិជន។

និស្សិតឆ្នាំទី៣នៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្មមកញ្ញាសុខរី រក្សា ,យុវជន ហួត សុគង្គ និងមិត្តរួមថ្នាក់នបានប្រាប់សារព័ត៌មានថា ពួកក្មួយធ្លាប់ធ្វើកម្មសិក្សានៅកន្លែងនានាដែលទាក់ទិនលើវិស័យកសិកម្មនិងបច្ចេកទេសកសិកម្ម ។ការមកកាន់សហគ្រាសឈួន សុផាន់នេះ គឺផ្តោតលើការប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ដោយច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិ ព្រោះថាបច្ចេកវិទ្យានេះ សមស្របនិងទាន់សម័យបដិវត្តឧស្សាហកម្មទី៤។ក្មួយថា បច្ចេកវិទ្យានេះ កាត់ចំណាយថ្លៃដើម ចំណេញពេលវេលានិងកម្លាំងពលកម្មដោយហេតុថា អ្នកប្រតិបត្តិការដែលមានជំនាញគ្រាន់តែសរសេរអក្សរនិងរចនាគំនូសបច្ចេកទេសក្នុងកុំព្យួទ័ររួចដាក់ចូលក្នុងបន្ទះឈីប ហើយបញ្ជាវាឳ្យប្រតិបត្តិដោយស្វ័យប្រវត្តិនោះវានឹងផលិតផលិតផល សម្ភារ: គ្រឿងបន្លាស់ដែលយើងចង់បាន។

ក្មួយៗបន្តថា ប្រតិបត្តិករ ផលិតករ កសិករនៅជិតៗក្នុងខេត្ត ,ខេត្តជិតខាងនិងក្នុងប្រទេសអាចទៅរកទិញគ្រឿងយន្ត គ្រឿងបន្លាស់ សម្ភារ:បរិក្ខាដែលផលិតក្នុងស្រុកនៅទីនេះ ព្រោះអាចងាយស្រួលរកនិងមានតម្លៃថោកជាងផលិតផលនាំចូលពីបរទេស។

ក្មួយៗសូមថ្លែងអំណរគុណសហគ្រាសឈួន សុផាន់ នេះ ដែលផ្តល់អោយនិស្សិតនៃគ្រឹះស្ថាននេះ ក៏ដូចនិស្សិតឬកម្មសិក្សាការីឯទៀតមកទស្សនកិច្ចឬធ្វើកម្មសិក្សានៅទីនេះហើយក៏ទទួលបាននូវបទពិសោធន៍ និងជំនាញបច្ចេកទេសពីទីនេះយកទៅប្រើប្រាស់និងអនុវត្តជាក់ស្តែងក្នុងការបំពេញការងារធ្វើអាជីវកម្ម ៕
ដោយ៖ឃិន គន្ធា

ads banner