លោក ម៉ានី ផាកគីអាវ កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយាបានអញ្ជើញចូលទស្សនាប្រាសាទអង្គរ ប្រសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក បានអញ្ជើញទស្សនាប្រសាទអង្គរ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក ។
សូមបញ្ជាក់ផងដែរថា នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា លោក ម៉ានី ផាកគីអាវ និងភរិយាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលទស្សនាសារមន្ទីរជាតិផងដែរ ៕
ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។