ព្រះរាជជីវប្រវត្តិសម្ដេចព្រះ អគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅ ភូមិ ត្រពាំង ឈូក ស្ថិតក្នុង ឃុំ ជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានបិតា នាម ទេព ឈិ ត និង មាតា នាម ប៉ិច អាត់ ។
 សម្ដេចព្រះ អគ្គ មហា សង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតនទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គបានមានស្នាព្រហស្ថ ក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយសម័យកម្ពុជាប្រជាធិតេយ្យដួលរលំ
នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។
 
កាលពីព្រះជន្ម បាន ១០ វស្សា ក្នុងឆ្នាំ១៩៤១ សម្តេចត្រូវបាន មាតាបិតា បញ្ជូន ឲ្យ ទៅ សិក្សា អក្សរសាស្ត្រ និង គណិត សាស្ត្រ នៅ វត្ត រាជ បូព៌ ស្ថិតក្នុងខេត្តសៀមរាប។ លុះដល់ព្រះ ជន្មាយុ ១៦ វស្សា សម្ដេច បាន បួស ជា សាមណេរ ក្នុង សំណាក់ ព្រះ ឧបជ្ឈាយ៍ ព្រះ សមុហ៍ គណ ហ៊ីង ម៉ៅ ជា ព្រះចៅអធិការ វត្ត រាជ បូព៌ ប៉ុន្តែការ បួស ជា សាមណេរ នេះ បានត្រឹមតែរយៈពេល ៩ ខែ ទេ ក៏សូម លាចាក សិក្ខាបទ មករក ស៊ី ចិញ្ចឹម ព្រះ មាតា បិតាវិញ ។
 
នៅឆ្នាំ ១៩៥២ នៅពេល ដែលមាន ព្រះជន្ម ២១ វស្សា សម្ដេច បាន បំពេញ ឧបសម្បទា ជា ភិក្ខុ ក្នុង សំណាក់ ព្រះ ឧបជ្ឈាយ៍ ព្រះ សមុហ៍ គណ ហ៊ីង ម៉ៅ។ រហូតដល់ព្រះជន្ម បាន ២៥ វស្សា ព្រះគ្រូ សមុហ៍ គណ ហ៊ីង ម៉ៅ បានតែងតាំង ភិក្ខុ ទេព វង្ស ឲ្យ ធ្វើជា គ្រូសូត្រ ជំនួយការ ។
 
ក្រៅអំពីការសិក្សា អក្សរសាស្ត្រ និង គណិត សាស្ត្រ ព្រះអង្គ បានបញ្ចប់ ការសិក្សា ធម្ម វិន័យ ទាំងបី កម្រិត គឺ ថ្នាក់ ត្រី ទោ ឯក   ។ព្រះអង្គ ចេះ សូធ្យ វិន័យ បាដិមោក្ខ យ៉ាង ស្ទាត់ជំនាញនិង មាន ជំនាញ ខាង បង្ហាត់ វិបស្សនាធុរៈ និងសមថកម្មដ្ឋានផងដែរ។ 
 
ក្នុងសម័យ ខ្មែរក្រហម ចាប់ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សម្ដេច ត្រូវបាន គេ បង្ខំ ឲ្យ សឹក និង ត្រូវបាន គេ ធ្វើ ទារុណកម្ម យ៉ាងធ្ងន់ធ្ងរ ដូច   ប្រជាជន ស្លូតត្រង់ ខ្មែរ ដទៃទៀត ដែរ នាសម័យនោះ។
 
ព្រះ ជន្មាយុ បាន ៤៨ វស្សា នៅពេល ប្រជាជន ខ្មែរ បាន រួច ផុតពី របប ខ្មែរក្រហម ព្រះអង្គ បាន និមន្ត បួស ឡើងវិញ នៅ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៧៩ និងមាន ឋានៈជាព្រះគ្រូ វិន័យធរ ក្នុងវត្ត ឧណ្ណាលោម ក្រុងភ្នំពេញ។
 
ចំពោះព្រះ សមណស័ក្ដិ សម្ដេច ត្រូវបាន ថ្វាយ ងារ ជា ព្រះមហា សុមេធាធិបតី និង ជា សង្ឃនាយក ដោយ សម្ដេច ជា ស៊ីម ប្រធាន ក្រុមប្រឹក្សារដ្ឋ កម្ពុជាក្នុងឆ្នាំ ១៩៩១។ នៅឆ្នាំដដែលសម្តេច ត្រូវបានតែងតាំង ជា សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ នៃ កម្ពុជា ដោយ ព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន រោ ត្ដម សីហនុ ជា ព្រះប្រមុខរដ្ឋ និង ជា ព្រះប្រធាន ក្រុមប្រឹក្សា ជាតិ ជាន់ខ្ពស់ ។
 
លុះដល់ឆ្នាំ ២០០៦ សម្ដេច ត្រូវបានតែងតាំង ជា សម្ដេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី សម្ដេច មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា ដោយ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ ន រោ ត្ដម សីហមុនី និង បានទទួល ព្រះ រាជានុញ្ញាត ពី សំណាក់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន រោ ត្ដម សីហមុនី ឲ្យ ប្រើ រាជ ស័ព្ទ និង ផ្លិត យស ពិសេស ។

គួរបញ្ជាក់ថាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាច នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះវិហារវត្តឧណ្ណាលោម។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិ តទៅអនាគត ។

នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ អង្គការសន្និសីទពុទ្ធសាសនាពិភពលោក តំណាងអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោក ៥១ ប្រទេសបានថ្វាយព្រះគោរមងារ“ព្រះមហាវីរសង្ឃសិរីធម្មរាជ” ចំពោះព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner