ចាប់ផ្តើមដាំដើមដូង និងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង

រតនគិរី៖ ជាផ្នែកមួយនៃការកែលម្អនិងលើកកម្ពស់សោភណភាព​នៅក្រុងបានលុង កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរិ និងជាប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកជំទាវ បានដឹកនាំ
យុវជនសហភាព សហព័ន្ធយុវជន កម្ពុជាជាច្រើននាក់(ស. ស. យ.ក )ដាំដើមដូងនិងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃអនាគតដ៏ ខ្លីខាងមុខនៅជុំវិញរមណីយដ្ឋានធម្មជាតិ មួយនេះនឹងកាន់តែស្រស់បំព្រង ។ជាកន្លែងមានពណ៌​បៃតង​គ្រប់រដូវគួរជាទីទាក់ទាញ នឹងក្លាយជាកន្លែងមួយសម្រាប់ សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់​អស់ភាព នឿយហត់ អារម្មណ៍តានតឹងនិងជាកន្លែង សម្រាប់​ធ្វើលំហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាន​លុង​ទាំង​មូល។

ឯកឧត្តមបានកត់សម្គាល់ដោយកោតសសើរចំពោះអាជ្ញាធរក្រុង-សង្កាត់ និងកម្លាំង ស. ស. យ.កដែលបានចូលរួមដាំកូនឈើ​នាពេលនេះហើយបន្តធ្វើកិច្ចការនេះតទៅទៀតដើម្បីឱ្យរមណីយដ្ឋានមួយនេះក្លាយជាទីមនោរម្យ៕
ដោយ៖ គតិ យុត្ត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner