សហគ្រិនវ័យក្មេងខ្មែរមួយរូប បង្កើតហាងនំថ្មីដោយនាំយកយីហោងល្បីប្រចាំពិភពលោកចូលមកកម្ពុជា ឆ្លើយតបទៅតម្រូវការទីផ្សារកម្ពុជា

(ភ្នំពេញ)៖ ម៉ាកយីហោនំល្បីនៅលើទីផ្សារអន្តរជាតិ និងជាប់លេខ១ប្រទេសថៃ April’s Bakery Cambodia ត្រូវបានមហាជនទទួលស្គាល់ ហើយជាពិសេសនោះ ប្រជាពលរដ្ឋខ្មែរ កំពុងពេញនិយម ។

ក្នុងពិធីបើកសម្ពោធហាង លោក ម៉ា ឡាយឃៀង ម្ចាស់ហាង April’s Bakery Cambodia បានឱ្យដឹងថា April’s Bakery ផលិតផលនំដូចជា ទំពារ, នំខេក, នំតាមរដូវកាល, នំប៉័ង, ខូឃី,ល, ហេហើយយើងមានការប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍទៅជាក្រុមហ៊ុនផលិតខំ ដែលឈានមុខគេផងដែរ។ April’s Bakery ក៏មានបង្អែមជាច្រើនមុខ រួមមាន នំដុតថ្មីៗ ប្រេនទំពារឋានសួគ៌ ប្រេនទំពារApril’s នំមូជីឡាវ៉ា ដោយហ្គូតុ ប្រោននី នំប្រេ នម៉ានី ដែលជាប្រភទ (ខូឃីប៊័រ តៃវ៉ាន់) នំស្រួយនំខូឃី គ្រាប់ស្វាយចន្ទី និង ប្រភេទនំហុងកុង មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងគុណភាព និងស្តង់ដារវិជ្ជាជីវៈខ្ពស់ រោងចក្ររបស់យើងបានទទួល វិញ្ញាបនប័ត្រគុណភាព GMP និងទទួលបានស្តង់ដារផលិតកម្មពី HACCP ហើយនឹងទទួលបានវិញ្ញាបនបត្រ Halal ផងដែរ។

ផលិតផលរបស់April’s Bakery គឺសាកសមសម្រាប់បងៗដែលមានអាជីវកម្មដូចជាហាងកាហ្វេនិងម៉ាតអាចធ្វើការទាក់ទងទិញដើម្បី យកទៅលក់បន្តទៅតាមហាងរបស់បងៗបាននៅសាខាដំបូងរបស់ April’s Bakery ប្រចាំប្រទេសកម្ពុជាព្រោះផលិតផលរបស់April’s Bakery ផលិតទៅតាមស្តង់ដារនិងគុណភាពខ្ពស់។ អាចទុកបានយូរដោយមិនមានសារជាតិផ្សំ និងការដាក់ពណ៌ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។

April’s Bakery Cambodia មានទីតាំងនៅរាជធានីភ្នំពេញតាមបណ្តោយផ្លូវលេខ៥១ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សហគ្រិនវ័យក្មេងមួយរូប មានឈាមជ័រជាកូនខ្មែរ គិតដល់សេដ្ឋកិច្ចកម្ពុជានិងសុខភាពពលរដ្ឋខ្មែរ ដោយបានយកនំសុខភាពមានរសជាតិឆ្ងាញ់លំដាប់លេខ១អន្តរជាតិចូលមកទីផ្សារកម្ពុជា ។

សូមបញ្ជាក់បន្ថែមផងដែរថា April’s Bakery បានចាប់ផ្តើមបើកសាខាដំបូងនៅប្រទេសថៃក្នុងឆ្នាំ 2010 មានច្រើនជាង២២មុខនិងមានហាងសាខាជាង៤០កន្លែងក្នុងប្រទេសថៃ។ April’s Bakery ទទួលស្គាល់គុណភាពស្តង់ដារ ដែលមានលក់នៅក្នុង7/11 (7-Eleven) នៅទូទាំងប្រទេសថៃ (ជាង 14,500 សាខា) ព្រមទាំងហាងកាហ្វេ Amazon និងហាងផ្សេងៗ ទៀតជាច្រើននៅទូទាំងប្រទេសថៃ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner