ចង់សាកល្បងជាមួយបច្ចេកវិទ្យាទំនើបរបស់ ក្រុមហ៊ុន BAIC ទេ?

ភ្នំពេញ៖ ក្រុមហ៊ុន BAIC Motor Co.,Ltd ត្រូវបានសម្ពោធដាក់អោយដំណើរការលើទីផ្សារកម្ពុជាជាផ្លូវការស្របពេល កំណើនប្រជាពលរដ្ឋ និងសេដ្ឋប្រទេសក្នុងតំបន់អាស៊ានមួយនេះបោះជំហានឡើងជាលំដាប់។ នេះជាការឆ្លើយតបទៅនឹងស្តង់ដាររស់នៅរបស់ពលរដ្ឋខ្មែរទំនើប រស់នៅក្រុងទំនើប និងបានអមដំណើរជីវិតដ៏ស៊ីវិល័យ ជាមួយនឹងបច្ចេកវិទ្យាជាន់ខ្ពស់។ ក្រុមហ៊ុន BAIC Motor Co.,Ltd ដែលជាសហគ្រាសផលិតរថយន្តដ៏ធំរបស់ប្រទេសចិន  មានវត្តមាននៅទីក្រុងប៉េកាំង។ ការសម្ពោធទីតាំងក្រុមហ៊ុន BAIC នៅពេលនេះជាការប្រកួតប្រជែងដោយឯករាជ្យឈានមុខគេ ជាមួយនឹងគំនិតស្រាវជ្រាវ និងអភិវឌ្ឍន៍។

BAIC ចាប់ផ្តើមនៅក្នុងឧស្សាហកម្មរថយន្ត នៅក្នុងឆ្នាំ១៩៥៨ មានអាយុកាលជាង ៦៦ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនម៉ាក BAIC ក៏ផលិតយីហោរថយន្តម៉ាកយីយោ Mercedes អស់រយៈពេលជាង ១៥ ឆ្នាំ តាមរយៈ (Beijing Benz) និង ម៉ាកហ៊ីយ៉ាន់ដាយ អស់រយៈពេលជាង ១៨ ឆ្នាំផងដែរ តាមរយៈ(Beijing Hyundai) សំរាប់លក់ នឹង ចែកចាយនៅក្នុងទីផ្សារប្រទេសចិន។ ទីផ្សាររថយន្តប្រទេសចិន គឺ ១ភាគ៣ នៃទីផ្សាររថយន្ត លើពិភពលោកទាំងមូល។​​ ​មានតំឡើងនៅ Mexico, South American, Myamare នឹង Bejing និងចែកចាយ ៤៤ប្រទេស នៅលើពិភពលោក។

តាមរយះការអភិវឌ្ឍន៍ជាង 60 ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន BAIC មានបទពិសោធន៏ដ៏សម្បូរបែបក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៏រថយន្ត ហើយមានការទទួលស្គាល់ជាឯកច្ឆ័ន្ទពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន BAIC Motor Co.,Ltd គឺជា ក្រុមហ៊ុន Mercedes-Benz Group Co.,Ltd និងក្រុមហ៊ុន Daimler Greater China Investment Co., Ltd រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបនិងឈានមុខគេ ដែលតំណាងឲ្យការផ្លាស់ប្តូរបន្តបន្ទាប់ និងការធ្វើឲ្យប្រសើរឡើងនៃឧស្សាហកម្មយានយន្តក្នុងទិសដៅនៃភាពទំនើប។ ម៉ាស៊ីនរថយន្តក្រុមហ៊ុន BAIC គឺប្រើប្រាស់ម៉ាស៊ីនម៉ាក(SAAB) ដែលជាបច្ចេកវិទ្យាអឺរ៉ុប មកពីប្រទេស ស៊ុយ អែត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner