អ៊ុយក្រែនប្រើ HIMARS ប្រឆាំងនឹងគ្រាប់បែក Glide Bombs របស់រុស្ស៊ី (Video Inside)

អ៊ុយក្រែនបានថ្លែងថា គេប្រើប្រាស់អាវុធជំនួយអាមេរិកជាលើកដំបូង បាញ់ដាក់ចូលក្នុងទឹកដីរុស្ស៊ី ក្រោយសហរដ្ឋអាមេរិក បានយល់ស្របឱ្យប្រើប្រាស់ប្រឆាំងនឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនបានអះអាងកាលពីថ្ងៃចន្ទទី៣មិថុនាថា គេបានប្រើអាវុធ HIMARS បាញ់ឆេះប្រព័ន្ធមីស៊ីល S-300 របស់រុស្ស៊ីនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី។ ការប្រើប្រាស់អាវុធ HIMARS ត្រូវគេនិយាយថា ដើម្បីទប់ស្កាត់ឥទ្ធិពលវាយប្រហារគ្រាប់បែក Glide Bombs របស់រុស្ស៊ី។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner