ប្រមុខការទូតកម្ពុជា-តួកគី ប្តេជ្ញាបន្តបង្រួបបង្រួម និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក

និងបានឯកភាពគ្នាលើបញ្ហាអន្តរជាតិធំៗ ហើយយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។

ភាគីតួកគី បញ្ជាក់ថានឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគី ចាប់ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតកម្ពុជា នៅរដ្ឋធានីអង់ការ៉ា ក៏មានការចុះហត្ថលេខាលើឯកសារចំនួនប្រាំ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការវាយតម្លៃទទួលស្គាល់ស្តង់ដាហាឡាល់ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ឧត្តមសិក្សា និងវិស័យព្រៃឈើ។

#ams1minute

ads banner