សេតវិមាន៖ លោក បៃដិន មិនចង់បង្កសង្គ្រាមលោកលើកទី៣ទេ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានបាននិយាយថ្មីៗនេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនចង់មានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលនឹងបង្កជាសង្គ្រាមលោកនោះទេ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា លោកប្រធានាធិបតី បៃដិន បានអះអាងថា គាត់មិនចង់ទទួលខុសត្រូវចំពោះការចាប់ផ្តើមសង្គ្រាមលោកលើកទី៣ទេ។

យើងមិនស្វែងរកជម្លោះជាមួយរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរមួយទៀតទេ។ លោក Kirby បន្ថែមថា លោក បៃដិន បានយល់ច្បាស់ពីផលប៉ះពាល់ទាំងអស់ នៃការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធអាមេរិក វាយប្រហារប្រឆាំងនឹងការវាយប្រហារចេញពីទឹកដីរុស្ស៊ី។

លោក John Kirby បានថ្លែងអះអាងបែបនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីសេតវិមានបានបញ្ជាក់ថា លោក Biden បានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក អាចវាយប្រហារចូលក្នុងទឹកដីប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា អ៊ុយក្រែនបានស្នើសុំការបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់អាវុធបរទេស បន្ទាប់ពីកងទ័ពរុស្ស៊ីបានបើកការវាយលុកថ្មីមួយនៅក្នុងតំបន់ Kharkov ភាគខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីខែមុន ដោយដណ្តើមបានភូមិព្រំដែនជាច្រើន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner