ក្រសួងវប្បធម៌ ឱ្យក្រុមសិល្បៈដែលចូលរួមសម្តែង ក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមិនល្អដែលនាំជះផលអាក្រក់ដល់ប្រពៃណីដ៏ផូរផងរបស់ជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំមួយដោយបានអំពាវនាវដល់ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមិនល្អដែលនាំជះផលអាក្រក់ដល់ប្រពៃណីដ៏ផូរផងរបស់ជាតិ។
ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន លើក ឡើង ដោយបញ្ជាក់ថាកន្លងមកមានសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែង ក្នុងពិធីកាត់សក់នៃកិច្ចមង្គលការមួយចំនួន ដែលធ្វើឲ្យអាប់ឱនដល់ប្រពៃណី ដ៏ផូរផង់ របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។
ជាមួយគ្នានេះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ ៕
ដោយ ៖ម៉ាដេប៉ូ