អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ទិងទិវាកុមារកម្ពុជាឆ្នាំ២០២៤

(ត្បូងឃ្មុំ)៖ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញក្នងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ទិងទិវាកុមារកម្ពុជាឆ្នាំ២០២៤ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងក្រុមការងារបច្ចេកទេសយេនឌ័រនិងកុមារ លោកប្រធានមន្ទីរបរិស្ថាន អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងក្មួយៗជាសសិស្សានុសិស្ស ជាច្រើនរូបចូលរួម នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
 
លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា៖ ពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ«រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។ ជាពិសេស សុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធអនឡាញបានទាន់ពេលវេលា ប្រកប ដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

លោកជំទាវរដ្ឋលេខាធិការ បានបន្តទៀតថា ក្រសួងបរិស្ថាន ក៏បានចាប់ផ្ដើមជំហានបន្ទាប់ទៀត គឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានកំណត់យកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃបើកយុទ្ធនាការ ហើយស្នើសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្តម្តង ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលា វត្ត ទីសាធារណៈ ១៥នាទីរៀងរាល់ថ្ងៃសៅរ៍ ហើយក៏ចាប់ផ្ដើមចេញពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដូចគ្នា និងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការបង្កើនយុទ្ធនាការ(ពន្លកបៃតង)ដោយដាំ
ដើមឈើឱ្យបាន ១លានដើមក្នុងមួយឆ្នាំ ដែលក្រសួង បរិស្ថានបានដាក់ចេញ និងកំពុងអនុវត្តការបណ្ដុះកូនឈើដោយមន្ទីរបរិស្ថានរាជធានី ខេត្ត និងចែកជូនប្រជាពលរដ្ឋ សហគមន៍ ដោយឥតគិតថ្លៃបានចំនួន២០៧ ៤១៣ដើម ដើម្បីសម្រេចគោលដៅនៅឆ្នាំ២០៥០ ធ្វើយ៉ាងណាឱ្យកម្ពុជាមានផ្ទៃបៃតង ៦០%។

គួរបញ្ជាក់ថា ការរៀបចំពិធីនេះ ក្នុងគោលបំណងចូលរួមអបអរសារទរខួបលើកទី៧៥ ទិវាកុមារជាតិនិងអន្តរជាតិ ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដើម្បីបង្កើនទំនាក់ទំនងស្និទ្ធស្នាលរវាងក្រុមការងារមន្ត្រីរាជការ មាតាបិតា/អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងប្រជាសហគមន៍ ព្រមជាមួយកុមារ ដែលជាកូនតូចៗឱ្យមានភាពរីករាយ លើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន បណ្តុះស្មារតី និងឆន្ទៈចេះស្រឡាញ់បរិស្ថានចំពោះកុមារ ដែលជាអ្នកបន្តវេនដឹកនាំវ័យក្មេង ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយ ភាពស្អាត បៃតង និងចីរភាព និងបំផុសភាពក្លាហានឱ្យកុមារក្នុងយុគ្គសម័យឌីជីថលហ៊ានបង្ហាញចេញនូវការយល់ដឹងពីគំនិតរបស់ពួកគេអំពីគុណតម្លៃសារៈសំខាន់ និងគុណប្រយោជន៍របស់បរិស្ថានចំពោះការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនៅពេលអនាគត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner