អាមេរិកបើកភ្លើងខៀវឱ្យក្រុមហ៊ុនផលិតតាក់ស៊ីហោះទី២ ផ្តើមសេវាពាណិជ្ជកម្ម

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតតាក់ស៊ីហោះ Archer Aviation ទីបំផុតទទួលបានការអនុញ្ញាតពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ដើម្បីចាប់ផ្តើមសេវាពាណិជ្ជកម្ម។

ក្រុមហ៊ុន Archer Aviation បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនខ្លួន ដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មហើយ ខណៈការសម្រេចនេះនឹងធ្វើឱ្យ Archer ក្លាយជាក្រុមហ៊ុនតាក់ស៊ីហោះអគ្គិសនីទីពីរ ដែលនឹងចាប់ផ្តើមសេវាពាណិជ្ជកម្ម។

ក្រុមហ៊ុន Peer Joby Aviation ជាក្រុមហ៊ុនដំបូងដែលបានទទួលវិញ្ញាបនប័ត្រពី FAA ក្នុងឆ្នាំ ២០២២។ ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Archer ដែលមានមូលដ្ឋាននៅទីក្រុងSanta Clara រដ្ឋកាលីហ្វ័រញ៉ានេះ បានកើនឡើងដល់ទៅ ៣ភាគរយភ្លាមៗ។ ទោះបីជាយ៉ាងណា តាក់ស៊ីហោះអគ្គិសនី (eVTOL) ដែលមានឈ្មោះថា “Midnight” របស់ក្រុមហ៊ុន Archer នៅពុំទាន់ទទួលបានវិញ្ញាបនប័ត្រពីនិយតករអាកាសចរណ៍អាមេរិកនៅឡើយទេ។

មុនពេលទទួលបានវិញ្ញាបនប័ត្រ ទាល់តែតាក់ស៊ីហោះនេះ បង្កើតឡើងត្រូវនឹងស្តង់ដាររចនា និងសុវត្ថិភាពរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)។ Archer បានស្ថិតក្នុងចំណោមក្រុមហ៊ុនបង្កើតតាក់ស៊ីហោះ eVTOL ជាច្រើនទៀត ដែលកំពុងធ្វើបដិវត្តការធ្វើដំណើរក្នុងទីក្រុង តាមផ្លូវអាកាសរយៈពេលចម្ងាយជិត។ ប៉ុន្តែឧស្សាហកម្មនេះបានជួបប្រទះការលំបាកនឹងបញ្ហាប្រឈមផ្នែកច្បាប់ និងបច្ចេកវិទ្យា។

តួយ៉ាង ភាគហ៊ុនរបស់ Archer បានធ្លាក់ចុះ ៤៧ភាគរយនៅឆ្នាំ២០២៤នេះ ខណៈដែលភាគហ៊ុនរបស់ Joby Aviation បានធ្លាក់ចុះ ១៦.៧ភាគរយ។ យ៉ាងណាមិញ បញ្ហាប្រឈមនេះមិនបានបញ្ឈប់ក្រុមហ៊ុនទាំងពីរ នៅក្នុងការប្រកួតប្រជែងក្លាយជាអ្នកបង្កើតតាក់ស៊ីហោះ eVTOL នោះទេ៕ ប្រភព: AOL ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner