ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបន្តខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ជំរុញឱ្យក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤នេះ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ នាព្រឹកថ្ងៃទី៧ ខែមីថុនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ សម្រេចបាន និងងលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ,ពីស្ថានភាពរដ្ឋបាលដែនដី,ពីសមិទ្ធផលសំខាន់ៗដែលគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ សម្រេចបាន ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីបន្តនិរន្តភាពការងារក្រុមប្រឹក្សា និងដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់អង្គបោះឆ្នោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានរាជធានីភ្នំពេញ យើងទាំងអស់គ្នា នឹងខិតខំបំពេញការងារ ជាមួយនិងការប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងប្តេជ្ញា ការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ៕
ដោុយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ