កីឡាករ កៃវ៉ាន់ ស៊ីដែន៖ កីឡាករ ថៃ អារ៉ាប់រួម ហ្វីលីពីន និងជប៉ុន ជាឧបសគ្គសម្រាប់ការប្រណាំង នៅជប៉ុន

អូសាកា៖ កីឡាករ កៃវ៉ាន់ ស៊ីដែន ម្ចាស់ពាន World Jet Ski Series ២គ្រឿង បានបញ្ជាក់ថា ឧបសគ្គការប្រជែងពានក្នុងព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship នាទីក្រុងអូសាកា មាន៤ប្រទេស។ ការអះអាងនេះធ្វើជាមួយក្រុមការងារទូរទស្សន៍អប្សរា នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីលាន Nishikinohama Park ។

ម្ចាស់ពាន World Jet Ski Series ២គ្រឿង នៅបារាំង និងអាមេរិក បានបន្ថែមថា ខ្ញុំប្រកួតតែមួយវិញ្ញាសាទេ គឺ Novice Ski Stock ឯមួយវិញ្ញាសាទៀតមិនបានប្រកួតទេដោយសារម៉ូតូទឹកផ្ញើមកមិនទាន់ តែទោះបីយ៉ាងណានឹងប្រឹងប្រែងអោយពីសមត្ថភាពដណ្តើមមេដាយអោយបានជូនកម្ពុជា។ កីឡាករ កៃវ៉ាន់ ស៊ីដែន បន្តថា ទាក់ទងនឹងលក្ខខន្តិក និងបទបញ្ជាការប្រកួត ព្រឹត្តការណ៍ Asian Championship មិនខុសពី World Series ទេ ខុសពីការប្រកួតនៅប្រទេសថៃ ដែលគណកម្មការផ្លាស់ប្តូរលក្ខខន្តិក បច្ចេកទេសភ្លាមៗធ្វើអោយយើងត្រូវបានកាត់ពិន្ទុ។ កីឡាករមុខស្រស់ ជំនាញម៉ូតូឈររូបនេះ សង្កត់ធ្ងន់ថា ការប្រជែងពានលើកនេះអាចពិបាកបន្តិច ដោយមានកីឡាករខ្លាំងច្រើន ដូចជា កីឡាករថៃ អារ៉ាប់រួម ហ្វីលីពីន និងម្ចាស់ផ្ទះជប៉ុន។ ដាក់សម្ភាសន៍……….. ២៤វិនាទី ………

គួររម្លឹកថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក World Water Jet Ski Series ឆ្នាំ២០២៣ កីឡាករ កៃវ៉ាន់ ស៊ីដែន ដណ្តើមបានមេដាយមាស២គ្រឿង នៅបារាំង និងអាមេរិក។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship ឆ្នាំ២០២៤ កីឡាករ កៃវ៉ាន់ ស៊ីដែន ប្រកួតតែមួយវិញ្ញាសា Novice Ski Stock នឹងត្រូវប្រកួតជាមួយកីឡាករ មកពី១៧ប្រទេស។ ខណៈវីរៈកីឡាករ សាលី អូម៉ើត ,មីន ម៉ូស្តាន់ ,កៃវ៉ាន់ ស៊ីដែន និងមីន ម៉ូស្តាន់ ត្រូវធ្វើការប្រកួតនៅថ្ងៃទី០៨ស្អែកនេះ៕ អត្ថបទ-រូបភាពៈ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner